Amber Heard ស្ងាត់ស្ងៀម ខណៈពេលនាងបង្ហាញមុខសម្រាប់ការផ្តល់សក្ខីកម្មថ្មីបំផុតនៅក្នុងជម្លោះផ្លូវច្បាប់ដែលកំពុងបន្តជាមួយនឹងអតីតស្វាមី Johnny Depp ។
តារាស្រីវ័យ៣០ឆ្នាំរូបនេះបានយកដៃកាន់សក់និងងាកចេញពីម៉ាស៊ីនថត ខណៈពេលនាងព្យាយាមដើរកាត់ក្រុមអ្នកថតរូប។ ស្លៀកពាក់ឈុតអាវស និងសំពត់ខ្មៅបែបសាមញ្ញ នាងបានពាក់វ៉ែនតាខ្មៅ ដើម្បីបិទបាំងផ្ទៃមុខ។
រឿងនេះកើតឡើង បន្ទាប់ពីតារាស្រីរូបនេះបដិសេធពីការទម្លាយវីដេអូ ដែលទំនងជាបង្ហាញពីសកម្មភាពរបស់អតីតស្វាមី Johnny ផឹកស្រាក្រហមនិងវាយកម្ទេចរបស់របរក្នុងផ្ទះបាយ។ រូបភាពវីដេអូដ៏រន្ធត់នេះត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រអាមេរិកមួយ ហើយគេឃើញថា តារាស្រីរូបនេះបង្វិលកាម៉េរ៉ាតាមថតរូបរបស់ស្វាមីផងដែរ។
តាមព័ត៌មានថា វីដេអូនេះត្រូវបានថតប៉ុន្មានខែ មុនមានឧប្បត្តិហេតុកាលពីថ្ងៃទី២១ខែឧសភា ពេលដែល Amber អះអាងថា Johnny បានវាយនាង។ នាងបានបដិសេធថា មិនបានថតវីដេអូនេះទេ ហើយថា នាងចង់ដោះ ស្រាយជម្លោះនេះឲ្យចប់សព្វគ្រប់តែម្តង៕
