adverise with khmeread F94598c4 6313 4d9a b87b e80ef45944dd

Lee Jong Suk សុំយោបល់ពីអ្នកគាំទ្រសម្រាប់កម្មវិធីជួបជាមួយអ្នកគាំទ្រ

          តារា​ភាព​យន្ត​កូរ៉េ Lee Jong Suk បាន​ចូល​បណ្តាញសង្គម​ Instagram ដើ ម្បី​សុំ​យោបល់​ពី​អ្នក​គាំទ្រ​របស់​ខ្លួន​ ចំពោះកម្មវិធីជួប​ជា​មួយអ្នក​គាំទ្រ។

          កាលពីថ្ងៃទី​១៣​ខែសីហា​តួអង្គក្នុង​រឿង “W” បាន​បង្ហោះ​រូបភាព​របស់​ខ្លួន​ក្នុងឈុត​អាវយឺត ដែលហាក់ដូចជា​លាក់​បាំងស្នាមញញឹម​របស់​ខ្លួន​ដោយ​យក​ដៃ​បាំងមុខ។

          Lee Jong Suk បានសរសេរថា “សូម​ផ្តល់​មតិ​ជុំវិញ​បទចម្រៀង​ដែល​ខ្ញុំ​ត្រូវ​ច្រៀង​នៅ​ក្នុងកម្មវិធីជួប​ជាមួយ​អ្នក​គាំទ្រ។ តើអ្ន​ក​ទាំងអស់គ្នា​ចង់ស្តាប់​បទអ្វី? សូម​ផ្តល់មតិ​”។ តារា​ភាព​យន្ត​រូប​នេះ​ចង់​ធ្វើ​ឲ្យ​ប្រាកដ អំពី​ចំណង់ចំណូលចិត្ត​របស់​អ្នក​គាំទ្រ​នៅ​មុន​កម្មវិធីសម្តែង​របស់​ខ្លួន។

          ស្របពេលជាមួយគ្នា​នោះដែរ តារាភាព​យន្ត​រូបនេះ​បច្ចុប្បន្ន​បង្ហាញ​មុខ​ក្នុង​រឿង “W” ដែល​ចាក់ផ្សាយ​រៀងរាល់​ថ្ងៃពុធនិង​ព្រហស្បតិ៍​នៅ​លើ​កញ្ចក់ទូរទស្សន៍ MBC ៕

adverise with khmeread
ប្រភព៖ Soompi

មតិយោបល់