លោក Scott Typaldos បានបង្ខំចិត្តបង្ហាញពីស្ថានភាពរបស់មនុស្សកើតជំងឺវិកលចរិតកំពុងរស់នៅជុំវិញផែនដី។ គាត់បានចាប់ផ្ដើមគម្រោងនេះដំបូងក្នុងឆ្នាំ ២០១១ នៅពេលគាត់បានចាប់ផ្ដើមផ្ដិតយករូបភាពនៅមន្ទីពេទ្យមនុស្សឆ្កួតមួយក្នុងក្រុង Accra ក្នុងប្រទេសហ្គាណា។ ខណៈកំពុងស្ថិតក្នុងប្រទេសហ្គាណា គាត់បានផ្ដិតយករូបភាពក្នុងជំរំមួយហៅថា "ជំរំអធិស្ឋាន" ជាកន្លែងដែលរូបលោកឃើញអ្នកជំងឺត្រូវបានចងនឹងច្រវ៉ាក់ភ្ជាប់ទៅនឹងដើមឈើ ឬជញ្ជាំង។
លោក Typaldos បានតាំងចិត្តបង្ហាញការពិតនៃរឿងទាំងអស់នេះនៅក្នុងប្រទេសហ្គាណា តូហ្គោ កូសូវ៉ូ និងគម្រោងចុងក្រោយរបស់គាត់ក្នុងប្រទេសឥណ្ឌូនេស៊ី។ គម្រោងនោះមានឈ្មោះថា "Butterflies" ហើយលោកបានបំពេញដល់ឆមាសទីបួនហើយ និងឥឡូវកំពុងស្ថិតក្នុងប្រទេសហ្វីលីពីនលើគម្រោងទី ៥ ។
មូលហេតុដែលលោកបង្ខំចិត្តបញ្ចេញរូបភាពទាំងនេះ ដោយសាររូបលោកឈឺចិត្ត និងតូចចិត្តដោយសារមនុស្សរើសអើង និងមាក់ងាយលើមនុស្សវិកលចរិត។ ពួកគេត្រូវបានពិភពលោកទាំងមូលទុកចោលដាច់ឆ្ងាយពីសង្គមមនុស្ស ។ អ្នកជំងឺទាំងអស់នោះរស់នៅដោយគ្មានអ្នកមើលថែ ប្រៀបដូចសត្វដែលកំពុងតែអត់ម្ចាស់កម្សត់តែម្នាក់ឯងអ៊ីចឹង។ ទាំងអាហារនិងកន្លែងស្នាក់នៅគឺអន់ជាងកន្លែងសត្វជ្រូកនៅទៅទៀត។
នេះសបញ្ចាក់ថា អ្នកជំងឺវិកលចរិតគឺត្រូវបានគេរើសអើសក្នុងពិភពលោកយើងនេះ។ អង្គការសុខភាពពិភពលោក WHO បានប៉ាន់ប្រមាណថាម្នាក់ក្នុងមនុស្សចំណោម ៤ នឹងមានជំងឺនេះក្នុងជីវិតរបស់ពួកគេ៕
