adverise with khmeread 0

​តុក្កតា​មានជីវិត​! នាង​ស្អាត​ខ្លាំងពេក​រហូតដល់​ថ្នាក់​អ្នក​ម្តាយ​មិន​ហ៊ាន​ឱ្យចេញ​ក្រៅ​ផ្ទះ​!

​    ​រាល់​សុភាពនារី​ទាំងអស់​សុទ្ធតែ​មាន​រូប​រាង​និង​រូប​សម្ផស្ស​ដែល​ស្រស់ស្អាត​ពី​ធម្មជាតិ​ដោយ​ខ្លួនឯង ហើយ​ពិតណាស់ គ្មាន​អត្ថន័យ​ណាមួយ​អាច​ពណ៌នា​ការពិត​នេះ​បានឡើយ​។ ទោះយ៉ាងណា មនុស្ស​មួយចំនួន​ពិត​ជាមាន​សម្រស់​ស្រស់ស្អាត​ពី​ធម្មជាតិ​និង​មាន​តែមួយ​ក្នុង​លោក​នេះ​ដែល​យើង​មិនអាច​ប្រកែក​បាន​។​

​    ​កញ្ញា Angelica Kenova វ័យ ២៦ ឆ្នាំ​មកពី​ប្រទេស​រុស្ស៊ី​គឺជា​នារី​ដ៏​ស្រស់ស្អាត​មួយរូប​និង​មាន​តែមួយ​នៅក្នុង​ប្រទេស​។ នាង​គឺជា​តារា​ម៉ូ​ដែល​មួយរូប​ហើយ​ត្រូវបាន​គេ​ប្រសិទ្ធ​នាម​ថា​ជា កូន​តុក្កតា​មានជីវិត​។​

​    ​នាង​ត្រូវបាន​ចិញ្ចឹម​បីបាច់​ដូច​ព្រះ​នាង​ម្ចាស់ ដោយ​គ្មាន​ទំនាក់ទំនង​ស្នេហា​ឬក៏​ការ​ណាត់ជួប​ជាមួយ​កំណាន់ចិត្ត​ណាមួយ​ឡើយ ហើយ​គ្មាន​សកម្មភាព​ដូច​យុវវ័យ​ជាច្រើន​ដែល​ធ្វើជា​ប្រចាំ​នោះទេ​។ នាង​បាន​និយាយថា "​ជា​លទ្ធផល ខ្ញុំ​មិន​ដូច​មនុស្ស​មានជីវិត​ទេ តែ​ខ្ញុំ​ដូច​តុក្កតា​មានជីវិត​"​។​

​     Angelica Kenova បាន​លាតត្រដាង​ថា នាង​មិនដែល​ទទួល​ការវះកាត់​កែ​សម្ផស្ស​ម្តងណា​ឡើយ​ដើម្បី​បាន​រូបរាង​បែបនេះ​។ កញ្ញា​ក៏បាន​បង្ហើប​ឱ្យដឹងទៀតថា នាង​ធ្វើការ​ហាត់ប្រាណ​បី​ម៉ោង​ក្នុង​មួយថ្ងៃ និង​ប្រាំ​ដង​ក្នុង​មួយ​សប្តាហ៍​។​

​    ​នាង​បាន​និយាយទៀតថា នៅពេលដែល​នាង​មាន​អាយុ​ប្រាំមួយ​ឆ្នាំ ម្តាយ​នាង​បានចាប់ផ្តើម​ប្រមូល​តុក្កតា​ជាច្រើន​ឱ្យ​នាង​ហើយ​បាន​ស្លៀកពាក់​ឱ្យ​នាង​ដូច​តុក្កតា​ទាំងនោះ​។ នាង​បាន​ប្រាប់ទៀតថា នាង​ថែមទាំង​មិន​ជ្រើស​សម្លៀកបំពាក់​ដោយ​ខ្លួនឯង គឺ​ម្តាយ​នាង​ជា​អ្នក​ជ្រើស​ទាំងអស់​។ ហើយ​ម្តាយ​របស់​នាង​ថែមទាំង​ហាមឃាត់​នាង​មិន​ឱ្យចេញ​ក្រៅ​ផ្ទះ ឬ មាន​មិត្ត​ប្រុស​ទៀតផង​៕

adverise with khmeread
ប្រភព៖ DailyMail

អ្នកនឹងចូលចិត្ត

មតិយោបល់