ទាហានអាមេរិកម្នាក់នេះបានសម្រេចចិត្តពញ្ញាក់អារម្មណ៍ម្ដាយរបស់ខ្លួននៅកន្លែងធ្វើការរបស់គាត់។ បុរសម្នាក់នេះបានរង់ចាំម្ដាយរបស់ខ្លួនដើរកាត់គាត់នៅកណ្ដាលផ្លូវកន្លែងធ្វើការរបស់គាត់ ដោយអង្គុយធ្វើពុតជាអានកាសែតបាំងមុខជិត។
ម្ដាយនោះមិនរំពឹងថាបានឃើញមុខកូន យ៉ាងតិចក៏ ១ ខែទៀតដែរ ទម្រាំកូនបានច្បាប់មកលេងគ្រួសារ។ ដូច្នេះនៅពេលដែលគាត់ដើរកាត់កូនប្រុស គាត់បានឈប់មើលមុខសិន ព្រោះដូចជាចំណាំៗរូបរាង បន្ទាប់មកគាត់បានស្រែកហៅឈ្មោះកូនប្រុសគាត់ និងរត់ស្ទុះទៅឱបកូនសំណព្វចិត្តតែម្ដង។
ដោយការនឹកខ្លាំងពេក លោកស្រីយំហូរទឹកពេញថ្ពាល់របស់គាត់ នៅពេលបានឃើញកូននៅកន្លែងធ្វើការរបស់គាត់៕
