adverise with khmeread 00000000

គយចល័តចុះត្រួតពិនិត្យទីតាំងលក់រថយន្តស៊េរីទំនើប៧ទីតាំង

    ភ្នំពេញ ៖ កម្លាំង​គយ​ចល័ត ដោយមាន​ការឯកភាព​ពី​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​សៀង សុខ និង​ក្រោម​ការសហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នៅ​ព្រឹក​ថ្ងៃទី ៤ ខែមករា ឆ្នាំ​២០១៥​នេះ បាន​ចុះមក​ត្រួត​ពិ​និ​ត្រ ទីតាំង​ឃ្លាំង​លក់​រថយន្ត​ស៊េរី​ទំនើបៗ ចំនួន​7​ទីតាំង​ផ្សេងគ្នា នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ខាងកើត​ទីស្តីការ​គណ​:​រដ្ឋមន្ត្រី ស្ថិតក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា និង​ចំនួន​4​ទីតាំង​ក្នុង​ខណ្ឌដូនពេញ ស្ថិតក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ដែល​សង្ស័យថា មាន​ដាក់លក់​នូវ​រថយន្ត​អត់​ពន្ធ​ខុសច្បាប់ ។​
    មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា ទីតាំង​ឃ្លាំង​លក់​រថយន្ត​ទាំង​៣ ទី​១-​យីហោ​
« ឃ្លាំង​២ » ,​ទី​២​យីហោ « យុង ចំរើន » និង​ទី​៣​យីហោ « ទោះ​ជា​យ៉ាងណា​បើ​គិត​មក​ត្រឹម​វេលា​ម៉ោង ១២​នេះ មន្ត្រី​ជំនាញ​គយ នៅ​មិនទាន់​អាច​បញ្ជាក់​ពី​លទ្ធផល​បាន​នៅឡើយ​ទេ "​ថា​តើ​ទីតាំង​ទាំង​៣​ខាងលើ មាន​រថយន្ត​គេចពន្ធ​ប៉ុន្មាន​គ្រឿង ឬក៏​គ្មាន​នោះ​ទេ "​។​
    ខណ​:​ដែល​សមត្ថកិច្ច​គយ​កំពុងធ្វើការ​ត្រួត​ពិ​និ​ត្រ​ទៅលើ​ឯកសារ នៃ​ទីតាំង​ទាំង​៧​ក្នុង​ខណ្ឌដូនពេញ​និង​ខណ្ឌ​៧​មករា​ដោយ​មិនមាន​ប្រភព​ណាមួយ​បញ្ជាក់ថា​មាន​រថយន្ត​ប៉ុន្មាន​គ្រឿង​ដែល​មិនមាន​បង់ពន្ធ​ហើយ​ត្រូវ​រឹបអូស​យក​នោះទេ ៕​

 

adverise with khmeread

មតិយោបល់