ទេពច្យុតិឈ្មោះ Perseids បានបញ្ចេញពន្លឺរះនៅលើផ្ទៃមេឃចាប់តាំងពីថ្ងៃទី ១៧ ខែកក្កដានិងបន្តដល់ចុងខែសីហានេះ។ ដូច្នេះហើយទើបអ្នកប្រមាញ់រូបថត បាននាំគ្នាផ្តិតយកទិដ្ឋភាពព្រឹត្តិការណ៍ទេពច្យុតិធ្លាក់នេះពីជុំវិញពិភពលោក។
ប្រសិនបើអ្នកមិនមានឱកាសបានឃើញទេ នេះគឺជារូបភាពលួងចិត្ត ចំពោះអ្នកដែលខកចិត្តរង់ចាំមិនឃើញទេពច្យុតិ។
ឆ្នាំនេះជាឱកាសដ៏ល្អដើម្បីផ្តិតយកទស្សនីយភាពទេពច្យុតិ ដែលជាព្រឹត្តិការណ៍ដ៏ល្អបំផុតកម្រមាន ខណៈដែលអង្គការណាសានិយាយថា វាអាចនឹងធ្លាក់ ២០០ ទេពច្យុតិក្នុងមួយម៉ោងនៅជុំវិញពិភពលោក។
យ៉ាងណាមិញម៉ោងដែលល្អបំផុតដើម្បីទេពច្យុតិគឺនៅរង្វង់ពាក់កណ្ដាលយប់ ពីព្រោះពន្លឺរបស់ទេពច្យុតិខ្សោយ វាទាមទារឱ្យមេឃស្រលះខ្មៅងងឹត ដោយគ្មានពន្លឺព្រះចន្ទ និងពន្លឺសិប្បនិម្មិត។
បញ្ជាក់៖ ទេពច្យុតិនឹងធ្លាក់រហូតដល់ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៦ ប្រសិនលោកមានពេលសូមកុំឱ្យឱកាសដ៏កម្រនេះឃ្លាតឆ្ងាយពីចំនីចក្ខុរបស់លោកឱ្យសោះ៕
