វិចិត្រករដ៏ចម្រូងចម្រាស់ពីនាក់បងប្អូនភ្លោះរហស្សនាមហៅថា The Kaplan Twins បានធ្វើឱ្យវីដេអូសិចរបស់ Kim Kardashian មើលទៅរស់រវើកឡើងវិញ តាមរយៈការបង្កើតជារូបគំនូរ។
នាង Kim Kardashian អាយុ ៣៥ ជាតារាល្បីមិនអាចប្រកែកបាននៅពេលដែលនាងចាប់ផ្តើមមានឈ្មោះលើទំព័រមុខសារព័ត៌មាន ក្រោយធ្លាយវីដេអូសិចជាមួយអតីតមិត្តប្រុស Ray J ក្នុងឆ្នាំ ២០១៣។
ឥឡូវចំពោះអ្នកដែលភ្លេចនូវវីដេអូរបស់ Kim Kardashian អាចចងចាំវាឡើងវិញតាមរយៈរូបគំនូរគូរដោយកូនភ្លោះឈ្មោះ Allie Kaplan និង Lexie Kaplan អាយុ ២២ ឆ្នាំ។
Allie និយាយថា "មនុស្សមិនគួរគិតវាក្នុងន័យផ្សេងធ្ងន់ធ្ងរនោះទេ។ យើងមិនបានគូររូបនេះដើម្បីបំពាននរណាម្នាក់ទេ"។
នាងនិយាយថា តើមាននរណានៅលើលោកនេះដែលហ៊ានយករូបភាពក្នុងវីដេអូសិចមកគូរបែបនេះ? អ្នកប្រហែលសួរបែបនេះ។ នាងបាននិយាយថា ចម្លើយរបស់នាងគឺថា វាជាសិល្បៈគួរឱ្យស្រឡាញ់ណាស់។
អ្នកទាំងពីរថែមទាំងនិយាយលេងសើចទៀតថា អ្វីដែលនាង Kim Kardashian បៀម គឺជាស្ករគ្រាប់ទៀតផង (លិង្គ)៕
