adverise with khmeread 1

កាំភ្លើង​ធំ​យប់​នេះ​អវត្តមាន​ច្រើនណាស់ តើ Liverpool អាចធ្វើ​ស៊ី​បាន​អត់​?

​    ​រដូវ​កាល​ថ្មី​សម្រាប់ Arsenal មិនទាន់​នឹង​ចាប់ផ្តើម​ផង ឥឡូវ​ពួកគេ​បាននិងកំពុង​ប្រឈមមុខ​បញ្ហា​របួស​កីឡាករ​សំខាន់ៗ​បាត់ទៅហើយ​។ ខ្សែការពារ Gabriel និង Per Mertesacker បានទទួល​រងរបួស​អំឡុង​ការប្រកួត​មិត្តភាព​កន្លងទៅ​ស្របពេល​ខ្សែការពារ​សំខាន់​ម្នាក់ទៀត​គឺ Laurent Koscielny មិនទាន់​អាច​លេង​បាន​ដោយសារ​កម្លាំង​មិនទាន់​ពេញ​។ លើសពីនេះ តួឯក​សំខាន់ Jack Wilshere ក៏​អវត្តមាន​ផងដែរ​សម្រាប់​ការប្រកួត​ជាមួយ Liverpool ក្នុង​រាត្រី​នេះ​ខណៈ Mesut Ozil និង Olivier Giroud អាច​នឹង​អង្គុយ​នៅ​កៅអី​បម្រុង​។ ដោយសារ​បញ្ហា​របួស​ច្រើន​បែបនេះ ខ្សែការពារ​ស្លាប Nacho Monreal អាច​នឹង​លេង​នៅ​ការពារ​កណ្តាល​ជាមួយ​ខ្សែការពារ​វ័យក្មេង Rob Holding ដែល​នេះ​ជា​បញ្ហា​ធំ​បំផុត​សម្រាប់​ប្រិយមិត្ត​គាំទ្រ Arsenal ក្នុង​រាត្រី​នេះ​។​

​    ​ងាក​មក​មើល Liverpool វិញ អ្នកចាំទី​ដែល​ហង្ស​ក្រហម​ទិញ​មក​ជំនួស Mignolet គឺ Loris Karius បាន​បាក់ដៃ​ដែល​នឹងត្រូវ​ឈប់​សម្រាប់​រយៈពេល​ពីរ​ខែ ដែល​នេះ​មានន័យថា Mignolet នឹង​ចាប់ផ្តើម​នៅ​ជម្រើស​ទីមួយ​។ កីឡាករ James Milner បាន​វិល​ត្រឡប់មក​ហ្វឹកហាត់​វិញ​ហើយ​បន្ទាប់ពី​របួស​កាលពី​ប្រកួត​ជាមួយ Barcelona ប៉ុន្តែ​គេ​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ថា​តើ​រូបគេ​អាច​លេង​បាន​ឬ​អត់​យប់​នេះ​។ រីឯ Alberto Moreno មិនមាន​បញ្ហា​អ្វី​ទេ ហើយ​អាច​ចាប់ផ្តើម​នៅ​ខ្សែការពារ​ស្លាប​ឆ្វេង​ដូច​ធម្មតា​។​

​    ​អ្វី​ដែលជា​ដំណឹង​ល្អ​សម្រាប់​អ្នកគាំទ្រ Liverpool យប់​នេះ​គឺ​ខ្សែបម្រើ​ល្អៗ​ហង្ស​ក្រហម​គឺ​ពេញ​ជើងល្អ ដែល​យប់​នេះ​យើង​នឹង​អាច​ឃើញ Emre Can និង Adam Lallana អាច​សហការ​ជាមួយ Jordan Henderson ឬក៏ Georginio Wijnaldum​។ រីឯ Daniel Sturridge នៅតែ​ប្រឈម​នឹង​បញ្ហា​របួស​ត្រគាក​រ៉ាំរ៉ៃ​របស់ខ្លួន​ខណៈ Joe Gomez, Marko Grujic, Lucas និង Sheyi Ojo អាច​នឹងមាន​វត្តមាន​នៅ​កៅ​បម្រុង​ឬក៏​អវត្តមាន​តែម្តង​។​

​    ​* ការពិត​ក្នុងការ​ប្រកួត​នេះ​
​    ​- Arsenal មិនទាន់​ត្រូវបាន​បំបាក់​ក្នុងផ្ទះ​ចំនួន ១៩ ប្រកួត​នៅក្នុង​ជំនួប ២០ លើកចុងក្រោយ​ជាមួយ Liverpool​។​
​    ​- Arsenal រក​គ្រាប់​បាល់​យ៉ាងតិចណាស់ ២ គ្រាប់​ឡើង​នៅ ៨ ប្រកួត​ចុងក្រោយ​ក្នុងចំណោម​ចំនួន ១០ ប្រកួត​ជាមួយ Liverpool​។​
​    ​- Arsenal បាន​រក្សា​មិន​គេ​ស៊ុត​ចូលក្នុង​ផ្ទះ​នៅ ៣ ប្រកួត​ចុងក្រោយ​នៅ Premier League​។​
​    ​- Arsenal មិនទាន់​ត្រូវបាន​បំបាក់ ១០ ប្រកួត​ចុងក្រោយ​នៅ Premier League​។​
​    ​- យ៉ាងហោចណាស់ មាន​គ្រាប់​បាល់​ស៊ុត​ចូលគ្នា​លើស ២ ១/២ រវាង Arsenal និង Liverpool នៅក្នុង​ជំនួប ៥ លើកចុងក្រោយ​។​
​    ​- ៣ ប្រកួត​ចុងក្រោយ​របស់ Liverpool នៅ Premier League គេ​ឃើញ​មាន​គ្រាប់​បាល់​ធ្លាយ​ក្រោម ២ ១/២​។​

​    ​ទស្សនៈ​៖ Liverpool ពិតជា​លេង​បានល្អ​កាលពី​ប្រកួត​មិត្តភាព​កន្លង​ទៅហើយ​លោក Jurgen Klopp នឹងមាន​ក្រុម​ពេញ​ជើង​មួយ​សម្រាប់​សង​សឹក Arsenal ក្នុង​រាត្រី​នេះ​។ រីឯ​ការប្រកួត​កម្តៅ​សាច់ដុំ​របស់ Arsenal បាន​ញាំញី​ទៅដោយ​បញ្ហា​របួស​ហើយ​កីឡាករ​ជាច្រើន​បាន​វិលត្រឡប់​ពី​យុទ្ធនាការ​អន្តរជាតិ​យឺតយ៉ាវ ដូច្នេះ​ពួកគេ​មិនទាន់​ស្ថិតក្នុង​ស្ថាន​ភាពល្អ​នៅឡើយ​ទេ​សម្រាប់​ការប្រកួត​ដ៏​ធំ​នៅ​យប់​នេះ​។

​    ​Liverpool បាន​ប្រកួត​ឈ្នះ Arsenal តែ ១ លើក​ប៉ុណ្ណោះ​ក្នុងចំណោម ១០ ប្រកួត​ចុងក្រោយ​ហើយ​នៅ​មិនទាន់​ស្គាល់​រសជាតិ​ឈ្នះ​នៅ​ទឹកដី​កាំភ្លើង​ធំ​តាំងពី​ឆ្នាំ ២០១១ ដូច្នេះ​នេះ​គឺជា​ពេលវេលា​ដ៏​ល្អ​សម្រាប់​ពួកគេ​ចំពេល​ក្រុម​ម្ចាស់ផ្ទះ​កំពុង​ជួប​វិបត្តិ​កីឡាករ​របួស​។ ដូច្នេះ​លទ្ធផល​ស្មើ​ឬ​ក្រុម​ភ្ញៀវ​ឈ្នះ​ជា​ជម្រើស​ដ៏​ល្អ​។​

​    ​* ជម្រើស​ដែល Arsenal អាចដាក់​លេង​
​    ​អ្នកចាំទី​៖ Cech
​    ​ខ្សែការពារ​៖ Gibbs, Monreal, Holding, Bellerin
​    ​ខ្សែបម្រើ​៖ Xhaka, Cazorla, Chamberlain, Ramsey, Walcott
​    ​ខ្សែប្រយុទ្ធ​៖ Sanchez

​    ​* ជម្រើស​ដែល Liverppol អាចដាក់​លេង​
​    ​អ្នកចាំទី​៖ Mignolet
​    ​ខ្សែការពារ​៖ Clyne, Lovren, Klavan, Moreno
​    ​ខ្សែបម្រើ​៖ Lallana, Can, Henderson
​    ​ខ្សែប្រយុទ្ធ​៖ Mene, Firmino, Coutinho

​    ​*** កីឡាករ​អវត្តមាន​ខាង Arsenal
​    ​- Per Mertesacker
​    ​- Gabriel Paulista
​    ​- Danny Welbeck
​    ​- Carl Jenkinson
​    ​- Laurent Koscielny - អាច​នៅ​បម្រុង​
​    ​- Olivier Giroud - អាច​នៅ​បម្រុង​
​    ​- Mesut Ozil - អាច​នៅ​បម្រុង​
​    ​- Jack Wilshere - អាច​នៅ​បម្រុង​

​    ​*** កីឡាករ​អវត្តមាន​ខាង Liverpool
​    ​- Loris Karius
​    ​- Joel Matip - អាច​នៅ​បម្រុង​
​    ​- Mamadou Sakho - អាច​នៅ​បម្រុង​
​    ​- James Milner - អាច​នៅ​បម្រុង​
​    ​- Joseph Gomez - អាច​នៅ​បម្រុង​
​    ​- Marko Grujic - អាច​នៅ​បម្រុង​
​    ​- Daniel Sturridge - អាច​នៅ​បម្រុង​
​    ​- Lucas Leiva - អាច​នៅ​បម្រុង​
​    ​- Sheyi Ojo - អាច​នៅ​បម្រុង​៕

adverise with khmeread

មតិយោបល់