adverise with khmeread Unnamed

ឃាត់​មនុស្ស​ប្រុស​ស្រី​៣​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​នៅក្នុង​ការដ្ឋាន​សំណង់​បុរីមួយកន្លែងក្នុង​សង្កាត់​និរោធ

    ភ្នំពេញ ៖ ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​ប្រុស​ស្រី​៣​នាក់ រួមជាមួយ​ថ្នាំញៀន១០​កញ្ចប់​តូច ត្រូវបាន​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​និរោធ សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ បានធ្វើការ​ចុះបង្ក្រាប​ជាក់ស្តែង​នៅ​ចំណុច​រោងស្នាក់នៅ​កម្មករ ក្នុង​ការដ្ឋាន​សំណង់​បុរី​ប៉េ​ង​ហួត ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ កាលពី​វេលា​ម៉ោង១១​យប់​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៦។​

    ប៉ូលិស​បានឱ្យដឹងថា ជនសង្ស័យ​១-​ឈ្មោះ ​ជា វណ្ណា ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ ​មុខរបរ​កម្មករសំណង់ ស្នាក់នៅ​រោង​កម្មករ​ខាងលើ, ២-ឈ្មោះ ​ចេ​ន ណា​រី​ ភេទ​ស្រី​ អាយុ​៣៣​ឆ្នាំ ​មុខរបរ​ធ្វើ​គុយទាវ ស្នាក់នៅ​ម្តុំ​រង្វង់​មូល​ទួលគោក និង​៣-​ឈ្មោះ​ ហង់ ពិសិដ្ឋ ​ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ក្រុម​៧ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ។​

    ប៉ូលិស​បន្តថា បន្ទាប់ពី​ទទួល​ព័ត៌មាន​ថា នៅក្នុង​រោង​កម្មករ​បុរី​ប៉េង​ហួត​មាន​សកម្មភាព​លក់ដូរ​ថ្នាំញៀន ប៉ូលិស​បាន​ឡោមព័ទ្ធ​ចាប់បាន​ជនសង្ស័យ​៣​នាក់ ថ្នាំ​ម៉ា​ទឹកកក​១០​កញ្ចប់​,​ ឧបករណ៍ប្រើប្រាស់​មួយចំនួន​, ​ទូរស័ព្ទ​៤​គ្រឿង​ និង​សំបក​ទូរស័ព្ទ​សម្រាប់​លាក់​គ្រឿងញៀន​៤។​

    បច្ចុប្បន្ន​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់៕

adverise with khmeread

មតិយោបល់