adverise with khmeread Unnamed %282%29

ឃាត់​បុរស​២​នាក់​ជាមួយ​ថ្នាំញៀន​៩​កញ្ចប់​ធំ​តូច​

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​​ញៀន​កាលពី​ថ្ងៃទី១៣ ​សីហា ​ឆ្នាំ​២០១៦ វេលា​ម៉ោង៩ ​និង​១៥ នាទី​យប់ នៅ​ចំណុច​ភូមិព្រែក​តា​មេ​ម ឃុំព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​២ នាក់​១-​ឈ្មោះ ស្រ៊ា ដន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​ព្រែក​តា​មេ​ម  ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរកសិករ (​ឃាត់ខ្លួន​) និង​២-​ឈ្មោះ ឃាន រ៉ែ​ន (​ហៅ លីន​) ភេទ​ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ ព្រែក​តា​មេ​ម ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ មិន​ពិតប្រាកដ  (​ឃាត់ខ្លួន​)។​ វត្ថុតាង​ចាប់យក​ម្សៅក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន ​(​ម៉ា​ទឹកកក​Ice) ០៩ កញ្ចប់​(០៨​កញ្ចប់​តូច ,០១ កញ្ចប់​ធំ​)។​

    ប៉ូលិស​បន្តថា កាលពី​ពេលវេលា​កើតហេតុ​ខាងលើ កម្លាំង​សមត្ថកិច្ច​ជំនាញ​ប៉ូលិស​ស្រុក​កោះធំ បានធ្វើការ ល្បាត​ក្នុងភូមិ​សាស្ត្រ បានទទួល​ព័ត៌មាន ថា​មាន​ការលក់​គ្រឿងញៀន​យ៉ាងសកម្ម​នៅ​ចំណុចកើតហេតុ​ខាងលើ។ ភ្លាមនោះ​កម្លាំង​ជំនាញ​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​រដ្ឋបាល​ព្រែក​ស្ដី ចុះ​ស្រាវជ្រាវ​ទៅដល់​កន្លែងកើតហេតុ​ខាងលើ ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ស្រ៊ា ដន  ភេទ​ប្រុស អាយុ២៣ឆ្នាំ និង​ត្រួតពិនិត្យ​រកឃើញ​ថ្នាំញៀន​(​ម៉ា​ទឹកកក​)០៩កញ្ចប់ ​(០៨ កញ្ចប់​តូច​,០១ កញ្ចប់​ធំ​)​ ដែល​ជនសង្ស័យ​បាន​ទុក​ជាប់​នឹង​ខ្លួន។​

    តាម​ការសាកសួរ​បឋម​ជនសង្ស័យ​ឈ្មោះ ស្រ៊ា ដន បាន​សារភាពថា ថ្នាំញៀន​ទាំងនេះ​គឺ​ពិតជា​របស់ខ្លួន​ទើប​ទទួលយក​មកពី​ឈ្មោះ ឃាន រ៉ែ​ន ដើម្បី​យកទៅលក់ និង​ចែក​កចាយ​ឲ្យ​គេ​បន្ត​ប្រាកដ​មែន។ ​

    កម្លាំង​សមត្ថកិច្ច បាន​ស្រាវជ្រាវ​បន្ត​រហូត​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ឃាន រ៉ែ​ន នៅវេលា​ម៉ោង​៩​ និង​៣០នាទី​យប់ ថ្ងៃ​ដដែល បាន​នាំខ្លួន​ជនសង្ស័យ​ទាំង​០២នាក់ ខាងលើ និង​វត្ថុតាង​បញ្ជូន​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កោះធំ​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី។​

    តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ ស្រ៊ា ដន បាន​ឆ្លើយ​សារភាពថា ថ្នាំញៀន​ចំនួន ០៩ កញ្ចប់​នេះ គឺ​ពិតជា​របស់ខ្លួន​បានទទួល​យក​ពី​ឈ្មោះ ឃាន រ៉ែ​ន ដើម្បី​លក់​បន្តទៀត​ប្រាកដ​មែន។​

    ចំណែក​ចម្លើយសារភាព​របស់​ឈ្មោះ ឃាន រ៉ែ​ន បាន​ឆ្លើយ​សារភាពថា​ថ្នាំញៀន​ទាំងនេះ​គឺ​ពិតជា​របស់ខ្លួន​បាន​ប្រើ​អោយ ស្រ៊ា ដន កាន់​យកទៅ​ទុក​លក់ ពិតប្រាកដ​មែន៕​

adverise with khmeread

មតិយោបល់