adverise with khmeread Unnamed %284%29

អាវុធហត្ថ​ស្រុក​ឧដុង្គ ឃាត​ជនសង្ស័យ​៧​នាក់ ពាក់ព័ន្ធ​ជាមួយ​សារធាតុ​ញៀន​

    កំពង់ស្ពឺ ៖ នៅវេលា​ម៉ោង​១៥ និង​៣០​នាទី ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៦ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ឧដុង្គ បានធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០៧​នាក់ ជាប់​ពាក់ព័ន្ធ​ជាមួយ​សារធាតុ​ញៀន ស្ថិតនៅ​ចំណុច​ភូមិ​ក្រាំង​ពន្លៃ ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​១.​ឈ្មោះ ឃឹម សុខ​ថន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ក្រាំង​ពន្លៃ ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ, ​២.​ឈ្មោះ ហៀ​ង ប៊ុនហេង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​​ក្រាំង​ពន្លៃ ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ, ៣.​ឈ្មោះ សូរ ឧ​ត្ត​ម ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ក្រាំង​ពន្លៃ ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ,  ៤.​ឈ្មោះ អូន ពេញ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ម្លូរ​ម៉ឺន​ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ, ៥.​ឈ្មោះ ចក់ វី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​ភូមិ​ផ្សារ​ឧដុង្គ ឃុំ​វិហារ​លួង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ, ៦.​ឈ្មោះ គង់ វាសនា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ប្រក់​ក្តារ ឃុំ​វិហារ​លួង ស្រុក​ពញា​ព្ញ ខេត្តកណ្តាល និង​៧.​ឈ្មោះ ពៅ ប្រុស​ភា​រៈ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ប្រក់​ក្តារ ឃុំ​វិហារ​លួង ស្រុក​ពញា​ព្ញ ខេត្តកណ្តាល​។​

    វត្ថុតាង​ដកហូត មួយចំនួន​ពី​ជនសង្ស័យ​រួមមាន៖ ​១. ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ០១​កញ្ចប់, ២. ម៉ូតូ​ចំនួន ០៣​គ្រឿង, ៣. ទូរស័ព្ទ ចំនួន​០៤​គ្រឿង, ៤. ប្រាក់រៀល​១០.៦០០​រៀល​, ៥. ដែកកេះ​ចំនួន​០៥ និង​៦.កន្ត្រៃ​យ​០១ ទូ​យោ​០១​។​

    ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​បញ្ជូនទៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម និង​កសាង​សំណុំរឿង ចាត់ការ​បន្ត​តាម​នីតិវិធី​៕


 

adverise with khmeread

មតិយោបល់