adverise with khmeread 14012407 275408252840295 327312834 o

រថយន្តបុក​ជាមួយ​រថយន្ត​របួស​២​នាក់​នៅ​ស្ទឹង​ឆាយ​

    ព្រះសីហនុ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​ ​១៥៣-១៥៤ ស្ថិតនៅ​ភូមិ​ស្ទឹង​ឆាយ​ខាងត្បូង ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ រវាង​រថយន្ត និង​រថយន្ត គឺ​រថយន្ត​កាលពី​វេលា​ម៉ោង៩ ​និង​៥០​នាទី​យប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦។

    សមត្ថកិច្ច​បានឱ្យដឹង​ថា ភាគី​រថយន្ត​ម៉ាក​នីសា​ន់​របស់​ក្រុមហ៊ុន​តិច​ស្រ៊ុន ពណ៌​សរ​លាយ​ខៀវ​ពាក់​ផ្លា​លេខ ភ្នំពេញ​4A-0842 មាន​ទិសដៅ​ស្របគ្នា​។ លុះ​មកដល់​ចំណុចកើតហេតុ ក៏មាន​រថយន្ត​ម៉ាក ​CRV ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​-2X3588 បាន​បុក​ពីរ​ក្រោយ​រថយន្ត​កុង​ទឺន​រ័​បណ្តាលឱ្យ​រថយន្ត ​CRV ខូចខាត​ផ្នែក​ខាងមុខ។​

    អ្នកបើកបរ​រថយន្ត ​CRV មានឈ្មោះ លីន ជាន​ភីង ភេទ​ប្រុស ​អាយុ​៤៧​ឆ្នាំ ជា​ជន​ជាតិចិន រងរបួស​ស្រាល អ្នករួមដំណើរ​ឈ្មោះ ​ឡាន ហាយ ភេទ​ប្រុស អាយុ២៩ឆ្នាំ មាន​ទីលំនៅ​ភ្នំពេញ រងរបួស​ស្រាល​។ ​ចំណែក​អ្នកបើកបរ​រថយន្ត​កុង​តឺ​ន​រ័​ក្រោយពីរ​កើតហេតុ​រួច​ក៏បាន​រត់​គេចខ្លួនបាត់​។​

    រថយន្ត​ទាំងពីរ​ត្រូវបាន​យកទៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កំពង់សីលា​ដើម្បី​រង់ចាំ​ការដោះស្រាយ​៕

adverise with khmeread

មតិយោបល់