adverise with khmeread Unnamed

អាវុធហត្ថ​ឃាត់​ជនសង្ស័យ​ម្នាក់​ដែល​បាញ់សម្លាប់អ្នកជំនួញជនជាតិ​កូរ៉េ​នៅ​កណ្តាលស្ទឹង​

    កណ្តាល ៖ កម្លាំង​អាវុធហត្ថ​ខេត្តកណ្តាល សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ និង​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ឃាតករ​ម្នាក់ ដែល​បាញ់សម្លាប់អ្នកជំនួញ​ជនជាតិ​កូរ៉េ​នៅ​ស្រុក​កណ្តាលស្ទឹង កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៦​នេះ នៅក្បែរ​ផ្សារ​សូរិយា ខណ្ឌដូនពេញ។ 

    មន្ត្រី​អាវុធហត្ថ​បាន​បង្ហើប​ឱ្យដឹងថា ជនសង្ស័យ​ជា​ឃាតករ​ដែល​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ឈ្មោះ ផុំ រដ្ឋា អាយុ​៣៦ឆ្នាំមាន​ទីលំនៅ​ភូមិ​ដើម​មាន សង្កាត់​ដើម​មាន ក្រុង​តាខ្មៅ​។​

    យ៉ាងណាក៏ដោយ មន្ត្រី​អាវុធហត្ថ​មិនទាន់​បញ្ជាក់​លម្អិត ពី​ដំណើ​រឿងនេះ​ឡើយ​ទេ​ដោយ​ស្ថិតនៅក្រោម​ការសាកសួរ​នៅឡើយ​។ 

    គួររំលឹកថា ក្រោយពី​ឃាតកម្ម​បាញ់​បុរស​ម្នាក់​ស្លាប់ ដែល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅ​ព្រលប់​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​កោះ​ខ្នុរ ឃុំ​ព្រែករកា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ជនដៃដល់​បាន​ប្លុង​រថយន្ត​ចោល នៅតាម​ផ្លូវជាតិ​លេខ​២ ទឹកដី​ស្រុក​បាទី ខេត្តតាកែវ មុនពេល​រត់គេចខ្លួន​បាត់​។​
    
    ជនរងគ្រោះ​ដែល​ត្រូវ​ឃាតក​បាញ់ សម្លាប់​នោះ​ឈ្មោះ ជុង សឿង (Chun Seong) កើត​នៅ​ថៃ្ង​ទី​១៥ ខែមីនា ឆ្នាំ​១៩៥៨ ជា​ជនជាតិ​កូរ៉េ។ 

    នៅ​ថៃ្ង​កើតហេតុ​នោះដែរ​បើតាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​និយាយថា ជនដៃដល់​ក្រោយពី​បាញ់សម្លាប់​ជនរងគ្រោះ​បាន​បើករថយន្ត​ចេញពី​ចំណុចកើតហេតុ​ឆ្ពោះទៅ​ខេត្តតាកែវ​។ 

    ស្របពេលនោះ​សមត្ថកិច្ច​ខេត្តកណ្តាល​បា​នព​ម្លា​ត​ដែន​សមត្ថកិច្ច ដើម្បី​សហការ​ជាមួយនឹង​សមត្ថកិច្ច​ខេត្តតាកែវ បាន​រកឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​គា ពណ៌​លឿងចាស់​ពាក់​ស្លាក លេខ​ភ្នំពេញ 2AK-7925 នៅ​ភូមិសាស្ត្រ ស្រុក​បាទី ខេត្តតាកែវ​ដែល​ជនល្មើស​យកទៅ​ផ្លុ​ង​ចោល៕​

adverise with khmeread

មតិយោបល់