ព្រះវិហារ ៖ កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីលួច ស្ថិតនៅចំណុច ភូមិបុស្សធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារនៅវេលាម៉ោង១២ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦កន្លងទៅនេះ។
មន្ត្រីអាវុធហត្ថខេត្តព្រះវិហារ បានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននោះរួមមានឈ្មោះ មួន ចយ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិបុស្សធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យខេត្តព្រះវិហារ។ចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានម៉ូតូ១គ្រឿង។
ជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីសាកសួរព័ត៌មានបន្ថែម និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី ។ ចំណែកម៉ូតូបានប្រគល់ឱ្យម្ចាស់ដើមវិញ៕
