adverise with khmeread Unnamed %281%29

បុរស​ម្នាក់​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​ដោយសារ​គ្រឿងញៀន​(​មាន​វីដេអូ​)

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​ថ្ងៃទី​១៤ ០៨ ឆ្នាំ២០១៦​ វេលា​ម៉ោង​១៥​ និង​៥០​នាទី​រសៀល​នៅ​ចំណុចភូមិ​ព្រែក​ល្វា​ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ​សុខ វណ្ណៈ ​ហៅ​ឌី​ ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កើតហេតុ ។ វត្ថុតាង​ចាប់យក ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice) ចំនួន​១៣​កញ្ចប់​តូច ឧបករណ៍​សំរាប់​វិច​ខ្ចប់ ​និង​ប្រើប្រាស់​មួយចំនួន,​ កាំភ្លើង​ខ្យល់​ឆ្នៃ​០១, ​ព្រួញ​បាញ់​០១, ​ដែកកេះ​១០,​ ជញ្ជីង​សំរាប់​ថ្លឹង​០១, ​លុយ​ចំនួន ៥ ម៉ឺន​រៀល​និង​ទូរ​សព្ទ​០១​គ្រឿ​ង ​ម៉ាក Camfone។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​កើតហេតុ​ខាងលើ​កម្លាំង​ជំនាញ​បានទទួល​ព័​ត៌​មាន​ថា​មាន​ជនសង្ស័យ​ឈ្មោះ​ខាងលើ​កំពង់តែ​ចែកចាយ​ថ្នាំញៀន​នៅ​ចំណុចកើតហេតុ​ក្រោយ​ទទួល​ព័​ត៌​មាន​ភ្លាម​កម្លាំង​ជំនាញ​បាន​ទៅដល់​កន្លែង​កើត​បង្ក្រាប​និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០១​នាក់​។​

    បន្ទាប់មក​កម្លាំង​ប៉ូលិស​បាន​សហការ​​ជាមួយ​កម្លាំង​ប៉ុ​ស្តិ៍​ព្រមទាំង​មេភូមិ​បានធ្វើការ​ឆែកឆេរ​នៅ​កន្លែងកើតហេតុ​បាន​វត្ថុតាង​ដូចខាងលើ​រួចមក​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​មក​អធិការដ្ឋាន​ស្រុក​ដើម្បី​បន្ត​ចាត់ការ​តាម​និតិ​វិធី៕


 

adverise with khmeread

មតិយោបល់