ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កឡើងដោយរថយន្តឡិចស៊ីសស្លាកលេខរដ្ឋ១០-២-០២៨៨ បើកបុកម៉ូតូចំពីក្រោយពេញមួយទំហឹង បណ្តាលឱ្យម្ចាស់ម៉ូតូស្លាប់ ហើយរថយន្តបង្កបានក្រឡាប់ ភ្លាមៗនោះសមត្ថកិច្ចឃាត់ខ្លួនអ្នកបើករថយន្តយកទៅសាកសួរ។
ករណីគ្រោះថ្នាក់់ចរាចរនេះ ស្ថិតនៅតាមបណ្តោយផ្លូវ៧មករា ភូមិបាគូ សង្កាត់-ខណ្ឌដង្កោ រាជធានីភ្នពេញកាលពីវេលាម៉ោង៨ និង២០នាទីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ នេះ។
ជុំវិញករណីនេះ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុជួយធ្វើអន្តរាគមន៍តែមិនទាន់បានផ្តល់ព័ត៌មានលម្អិតនៅឡើយ៕
