adverise with khmeread Unnamed %285%29

ចោរលួច​ឡាន​ម្ចាស់​រកឃើញ​...​តែ​ចោរ​រត់​យ៉ាង​លឿន​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បន្ទាប់ពី​មាន​ករណី​លួច​ឡាន​នៅ​ខណ្ឌ​សែន​សុខ កាលពី​ថ្ងៃទី​១៣ ​សីហា ​ឆ្នាំ​២០១៦​មក  រហូតដល់​វេលា​ម៉ោង​៨​យប់​ថ្ងៃទី១៤​ សីហា​នេះ​ម្ចាស់​ឡាន​បាន​ដើររក​ឃើញ​ហើយ​នៅ​ចំណុច​មុខ​សួន​កាណាឌីយ៉ា ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ តែ​គួរឱ្យ​សោកស្តាយ​ចោរ​បាន​រត់​គេចខ្លួនបាត់ គ្មាន​ងាកក្រោយ​បន្តិច​សោះឡើយ​។​

    រថយន្ត​ដែល​ចោរលួច​ម៉ាក​កាមរី​ពណ៌​ស្លែ​ស្លាក​លេខ​ភ្នំពេញ ​2D-8164​ ត្រូវ​ចោរលួច​កាលពីពេល​ថ្មីៗ​នេះ ហើយ​ម្ចាស់​ខំ​ដើររក​ក៏​ជួប​នៅ​ចំណុច​ខាងលើ​ភ្លាម​ឃាត់ តែ​ជនល្មើស​រត់​យ៉ាង​លឿន​បាត់​តែម្តង​។​

    បច្ចុប្បន្ន​សមត្ថកិច្ច​មូល​ដ្ឋា​ន​កំពុងត​ម្រូ​វឱ្យ​ម្ចាស់​បញ្ជាក់​រថយន្ត​ដើម្បី​យក​ត្រឡប់​ទៅវិញ​៕

 

adverise with khmeread

មតិយោបល់