adverise with khmeread Unnamed %282%29

បុរស​ម្នាក់​បើក​ម៉ូតូ​លឿន​ពេក​ទៅបុក​បង្កាន់ដៃស្ពាន​ស្លាប់

    សៀមរាប ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​បុរស​ម្នាក់​បើក​ម៉ូតូ​លឿន​ពេក​ដល់​ចំណុច​ផ្លូវ​កោង​យក​ចង្កូត​មិនទាន់​ទៅបុក​បង្កាន់ដៃស្ពាន​ខាង​ឆ្វេង​ដោយ​ខ្លួនឯង​បណ្ដាលឱ្យ​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែងកើតហេតុ​។​

    គ្រោះថ្នាក់​នេះ​កើតឡើង​នៅលើ​ស្ពាន​ផ្លាំ​ង​ជាប់​ព្រំប្រទល់​ស្រុក​ក្រឡាញ់ ស្ថិតក្នុង​​ភូមិ​ផ្លាំ​ង ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ខេត្តសៀមរាប នា​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៦​នេះ​។​

    ប៉ូលិស​ចរាចរណ៍​ស្រុក​ពួក​ដែល​ចុះទៅពិនិត្យ​វាស់វែង​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ហន សុវណ្ណ​រតនា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​សិរី​សុខុម ឃុំ​ឈូក​ខ្សាច់ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បើកបរ​ម៉ូតូ​ម៉ាក HONDA Dream សេ​១២៥ ពណ៌​ខ្មៅ ផលិត​នៅ​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ បាត់ដំបង 1S - 3841 បើក​ពី​ទិស​ខាងលិច ទៅ​ទិសខាងកើត​ក្នុង​ល្បឿន​យ៉ាង​លឿន​។ ​លុះដល់​ចំណុច​ខាងលើ​ក៏​បុក​បង្កាន់ដៃស្ពាន​ស្លាប់​តែម្តង។​

    បច្ចុប្បន្ន​សព​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​ឃើញ​ហើយ និង​ធ្វើការ​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ ចំពោះ​ម៉ូតូ​ជនរងគ្រោះ​សមត្ថកិច្ច​ប្រគល់ជូន​ផងដែរ​៕

adverise with khmeread

មតិយោបល់