adverise with khmeread Unnamed %281%29

បើករថយន្តបុក​ម៉ូតូ​នៅ​ចំណតរថយន្ត​ខេត្តកំពង់ឆ្នាំង​ ក្មេងស្រី​ជំទង់​៣​នាក់របួសធ្ងន់​

    កំពង់ឆ្នាំង ៖ ក្មេងស្រី​ជំទង់​៣​នាក់​បាន​រងរបួស​ធ្ងន់​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើង​ដោយ​រថយន្ត​ដឹក​អ្នកដំណើរ​ប្រភេទ​ទួរីស​១២​កៅអី ដែល​បាន​​បើក​ទៅបុក​ម៉ូតូ​ជនរងគ្រោះ​ពេញ​មួយ​ទំហឹង​ក្នុងទិសដៅ​ខ្វែងគ្នា។​

    គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៤​ល្ងាច ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៦ នៅត្រង់ចំណុច​ផ្លូវខ្វែង​ជា​៤ ចំណតរថយន្ត​ខេត្តកំពង់ឆ្នាំង ជាប់​នឹង​ធនាគារ​អេស៊ីលីដា។​

    ភ្លាមៗ​នោះ​ប៉ូលិស​ជំនាញ​បាន​ចុះ​ធ្វើ​អន្តរាគមន៍ ប៉ុន្តែ​នៅ​មិនទាន់​ផ្តល់​របាយការណ៍​លម្អិត​នៅឡើយ៕

adverise with khmeread

មតិយោបល់