adverise with khmeread 14030965 275470596167394 360043529 n

កូ​កា​​អ៊ីន​ជិត​៥​គីឡូក្រាម​!!! ចាប់បាននៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ

    ​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ បាន​ចាប់ខ្លួន​ជនជាតិ ROMANIA​ ម្នាក់ ហើយ​រកឃើញ​កូ​កា​​អ៊ីន ជិត​៥​គី​ឡូក្រាម​នៅ​រសៀល​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៦​នេះ។ 

    នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​អបអរសាទរ និង​កោត​ស​សើរ​ដល់​សមត្ថកិច្ច​បំពេញការងារ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដោយបាន​សហការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​មួយ​នេះ​។ 

    លោក​បាន​បន្តទៀតថា "​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់​ជនជាតិ ROMANIA ម្នាក់​ធ្វើដំណើរ​តាម​ជើងយន្តហោះ ​QR៩៧០ ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៦​ ម៉ោង​១៥ និង៥០​នាទី រកឃើញកូ​កា​​អ៊ីនចំនួន ៤៩៦០.៦៩​ក្រាម​ ចូលមក​កម្ពុជា​"​។ 

    សម្រាប់​ជនសង្ស័យ​រូបនេះ​ត្រូវបាន​នាំខ្លួន យកទៅ​សួរ​នាំនៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ដើម្បី​ចាត់ការ​បន្តទៀត​៕

adverise with khmeread

មតិយោបល់