adverise with khmeread Lobstah 1

អ្នកនេសាទ​អាមេរិក​ចាប់បាន​បង្កង​ខៀវ​ដ៏​កម្រ​ទម្ងន់​ដល់​ទៅ ២,៥ គីឡូក្រាម​

    ​អ្នកនេសាទ​បង្កង​ម្នាក់​នៅ​រដ្ឋ Massachusett មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពេលចេញ​ទៅ​ទា​ញក​ន្ទ្រ​ង​ទុក​ចាប់​បង្កង​នៅ ឧបទ្វីប Cape Cod សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ចន្ទ​។​

​    ​លោក Wayne Nickerson ជា​អ្នកនេសាទ​បង្កង​ម្នាក់​ធ្វើ​អស់​រយៈពេល ៣៥ ឆ្នាំ​ក្នុង​ទីក្រុង Plymouth រដ្ឋ Massachusett បាន​ទា​ញក​ន្ទ្រ​ង​ចាប់​បង្កង និង​ឃើញ​បង្កង​ដ៏​កម្រ​មួយ​ពណ៌​ខៀវ​។​

​    ​ភ្លាមនោះ​គាត់​បាន​ហៅ​ប្រពន្ធ​របស់គាត់ Jan Nickerson និង​ប្រាប់​នាង​ឱ្យ​ជួប​នៅ​ច្រាំង​។ ប្រពន្ធ​របស់គាត់​បាន​ប្រាប់​ទៅ ABCnews ថា "​គាត់​បាន​ស្រែក​ឮៗ​ដោយ​ក្ដីរំភើប​ក្រៃលែង​។ ហើយ​គាត់​ដឹង​ច្បាស់​ណាស់ ថា​ការចាប់​បាន​បង្កង​កម្រ​នេះ​រីករាយ​យ៉ាងណា​"​។​

​    ​បង្កង​ពណ៌​ខៀវ​មាន​ទម្ងន់ ២ គីឡូ​កន្លះ ហើយ​លោកស្រី Jan Nckerson បានដាក់​ឈ្មោះ​ឱ្យ​វា​ថា Bleu គឺជា​បង្កង​ដ៏​កម្រ​ទី​ពីរ​ដែល​គាត់​ធ្លាប់​បានឃើញ​កាលពី​ឆ្នាំ ១៩៩០​។​

​    ​បង្កង​នេះ​នឹងមិន​ត្រូវយក​ទៅជា​ធ្វើជា​ម្ហូប​ទេ គាត់​នឹង​យក​វា​ទៅ​ចិញ្ចឹម​ដើម្បី​ចែក​អ្នក​ក្នុងភូមិ​របស់គាត់​បាន​ឃើញ​ដែរ​៕

 

adverise with khmeread
ប្រភព៖ ABCNews

មតិយោបល់