adverise with khmeread 4

ឃាតករវ័យក្មេងចិត្តសម្លាប់ក្មេងប្រុស៣នាក់នៅស្រុកអង្គរជុំបានហែកគុករត់បាត់

     សៀមរាប​៖ ជនសង្ស័យ​ជា​ឃាតករ​ដែល​បាន​កាប់​ប្រហារ​ទៅលើ មនុស្ស​៣​នាក់​បណ្ដាល​ឲ្យ​ស្លាប់​ទាំង​៣​នាក់​នៅ​ស្រុក​អង្គរជុំ ហើយ​សមត្ថកិច្ច​ប៉ូលិស​និង កម្លាំង​អាវុធហត្ថ ចាប់បាន ក្រោយ​ធ្វើ​សកម្មភាព ជាង​៧​ម៉ោង នោះ​ត្រូវបាន រត់​រួច​ពី​ទ្រុង​ប៉ូលិស កាលពីរ​វេលា​ទៀបភ្លឺ​យប់​ម៉ិ​ញ​នេះ ទី​៤​ខែមករា​ឆ្នាំ​២០១៦​បន្ទាប់ពី​សមត្ថកិច្ច ស្រុក​អង្គរជុំ បាន​បញ្ជូនមក ដល់​ស្នងការ​ខេត្តសៀមរាប ហើយ​ធ្វើ​ស​ន្និសិទ​កាសែត កាលពីរ​រសៀល ថ្ងៃទី​៣​មករា​ឆ្នាំ​២០១៥​ម្សិល​ម៉ិ​ញ​។​
    ស្នងការរង​ខេត្តសៀមរាប​លោក​ថង សា​គុណ​បាន​ឲ្យ​ក្រុមអ្នកកាសែត​ដឹងថា ពិតជា​មាន​ករណី ជនសង្ស័យ សម្លាប់​មនុស្ស ៣​នាក់​រត់​រួម​មែន គឺ​បាន​រត់​នៅ​ម៉ោង​ខ្ទង់​៥​ជិត​ភ្លឺ ដោយសារតែ ថ្ងៃ​ច័ន្ទ​ត្រូវគោរពរ​ទង់ជាតិ ហើយ​មន្ត្រី​មានការ​ប្រហែស​។ ជនសង្ស័យ ត្រូវបាន​ការិយាល័យ កម្រិតធ្ងន់​ទទួលខុសត្រូវ ហើយ​នាយការិយាល័យ ឲ្យ​នាយរង​ម្នាក់​បន្ត​មើល​បន្ថែម​។​
   លោក​ស្នងការរង​បន្តថា ជនសង្ស័យ​បាន ពិត​ខ្លួន​ទៅ នឹង​រនាំង​ដែក ហើយ​លូន​ចេញ​ម៉ា​ខ្លួន ។​ពេលនេះ​សមត្ថកិច្ច កំពុងតែធ្វើការ តាម​ប្រ​ម៉ាញ ចាប់​មកវិញ​។ ចំណែក​អ្នកទទួល មើល​ការខុស ត្រូវ​អាច​ប្រឈម​នឹង​ពិន័យ​។​
    គួររំលឹកថា អធិការ ស្រុក​អង្គរជុំ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០១៦​វេលា​ម៉ោង ១២​ថ្ងៃត្រង់ មាន​ករណី ឃាតកម្ម​គិតទុក​មុន​(​ទំនាស់​សង្សារ​) កើតឡើង​នៅ​ចំណុច​ក្នុងព្រៃ​ផ្លូវ​ទៅ​ចំការ ខាងកើត​ភូមិ​គោក​ភ្នៅ ឃុំ​គោក​ដូង ចម្ងាយ​ប្រមាណ ១៥​គី​ឡួ​ម៉ែត្រ ។​
    ជនដៃដល់​បាន​ស្ទាក់​កាប់​ទៅលើ​ជនរងគ្រោះ ៣​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក HONDA DREAM ស៊េរី​ឆ្នាំ ២០១១ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ប៉ៃលិន 1A -6878 ខណ់ៈពេល​កំពុង​ជិះ​ទៅលេង​ខ្ទម​ចំការ​សង្សារ​របស់ខ្លួន ។​
   ករណីនេះ​បណ្តាល​ឲ្យ ជនរងគ្រោះ​ស្លាប់​ទាំង ៣​នាក់​ដែលមាន​ឈ្មោះ ទី​១- អ៊ាង សួយ ភេទ​ប្រុស​អាយុ ៨​ឆ្នាំ នៅ​ភូមិ គោក​ដូង​ថ្មី ឃុំ​គោក​ដូង ទី​២ -​ឈ្មោះ មាឌ យ៉ា ភេទ​ប្រុស អាយុ ១៣​ឆ្នាំ និង​ទី​៣-​ឈ្មោះ មិច កញ្ញា ហៅ ក្អាត់ ភេទ​ប្រុស នៅ​ភូមិ គោក​ត្របែក ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប​៕​

adverise with khmeread

មតិយោបល់