adverise with khmeread 1

តើ​អ្នកមាន​ខ្សែ​បេះដូង​រាង​កោង​ដូច​ព្រះ​ចន្ទ​មួយ​ចំណិត​លើ​បាតដៃ​ទេ​? ឆែក​មើល​អត្ថន័យ​ទាំងអស់​!

    ​បាតដៃ​អាច​ប្រាប់​រឿងរ៉ាវ​ជាច្រើន​អំពី​អ្វីដែល​នឹង​កើតឡើង​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់ៗ​។ ទោះបី​ការ​ទស្សន៍ទាយ​បាតដៃ​ត្រូវបាន​ប្រើ​តាំងពី​រាប់ពាន់​ឆ្នាំមុន​ក្តី ក៏​វា​នៅតែ​ពេញនិយម​រហូតដល់​សម័យ​បច្ចេកវិជ្ជា​ទំនើប​នេះ​។ នេះ​គឺ​ដោយសារតែ​ភាគច្រើន​នៃ​អ្វីដែល​បាន​កើតឡើង​ក្នុង​ជីវិត​មនុស្ស​ម្នាក់ៗ​គឺ​ស្រដៀង​នឹង​អ្វីដែល​បាន​ទស្សន៍ទាយ​លើ​បាតដៃ​។ 

​    ​និយាយ​អំពី​បាតដៃ ដែលមាន​ខ្សែ​បេះដូង​រាង​កោង​ដូច​ព្រះ​ចន្ទ​មួយ​ចំណិត​ឯណេះ​វិញ តើ​អ្នក​ដឹងថា​វា​មាន​អត្ថន័យ​បែបណា​ទេ​? 

​    ​ជាការ​ពិត ផ្អែក​តាម​ក្បួន​ទស្សន៍ទាយ​បាតដៃ​បាន​បង្ហាញថា មនុស្ស​ដែលមាន​បាតដៃ​ដូច្នេះ​គឺជា​មនុស្ស​ដែលមាន​មន្ត​ស្នេហ៍ មាន​ភាព​ទាក់ទាញ និង ងាយ​សម្រប​ខ្លួន​រស់នៅ​ក្រៅប្រទេស ឬ​ឆាប់​ចុះសម្រុង​ជាមួយ​មិត្តភក្តិ​ពី​វ័យ​កុមារភាព​។ អ្នក​ក៏មាន​វិធី​ពោរពេញ​ដោយ​ភាព​ស្ងប់ចិត្ត​និង​អារម្មណ៍​នឹងធឹង​ដើម្បី​ដោះស្រាយ​បញ្ហាលំបាក​ក្នុង​ជីវិត និង​ជា​មនុស្ស​មានការ​ប្តេជ្ញា​មោះមុត​ហានក្លា​សម្បើម​ណាស់​។ អ្នកជា​មនុស្ស​ធ្វើ​ច្រើនជាង​និយាយ និង​មិនចេះ​ខ្លាច​ក្នុងការ​ប្រថុយប្រថាន​ក្នុងការ​ធ្វើ​រឿង​អ្វីមួយ ដែល​គ្រប់គ្នា​គិតថា​គ្រោះថ្នាក់​នោះឡើយ​៕

adverise with khmeread
ប្រភព៖ ស៊ែរ​ស៊ី​

អ្នកនឹងចូលចិត្ត

មតិយោបល់