ការសរសេរដោយប្រើដៃឆ្វេងបានទាក់ទាញចំណាប់អារម្មណ៍មនុស្សជុំវិញពិភពលោករហូតដល់ថ្នាក់គេបង្កើតទិវាសរសេរដៃឆ្វេងនៅរាល់ថ្ងៃទី ១៣ ខែសីហាទៀតផង។ ខាងក្រោមនេះគឺជាការពិត ១០ យ៉ាងអំពីមនុស្សដែលសរសេរដៃឆ្វេង។
១. មនុស្សតែ ១០ ភាគរយប៉ុណ្ណោះលើពិភពលោកដែលចេះសរសេរដៃឆ្វេង ហើយវាកើតឡើងរាល់រាប់ពាន់ឆ្នាំម្តង។ បុរសដែលសរសេរដៃឆ្វេងមានច្រើនជាងស្ត្រី។
២. ជនល្បីភាគច្រើនគឺសរសេរដៃឆ្វេង ដូចជា Jennifer Lawrence, Bruce Willis, Lady Gaga, Dan Ackroyd, Barak Obama និង Angelina Jolie ជាដើម។
៣. អ្នកប្រហែលពូកែលេងកីឡាតេន្នីសប្រសព្វណាស់ ប៉ុន្តែគ្រាន់តែអ្នកមិនចាំអារម្មណ៍ ឬមិនចូលចិត្តលេងវា។
៤. មេដឹកនាំសរសេរដៃឆ្វេងរមែងមានអ្នកស្រឡាញ់ចូលចិត្តច្រើននៅជុំវិញពិភពលោក។
៥. ប្រសិនបើអ្នកជាមនុស្សប្រុស អ្នកនឹងរកលុយបានច្រើនជាងមនុស្សប្រុសដែលសរសេរដៃស្តាំ។
៦. អ្នកអាចមានជីវិតផ្លូវភេទរីករាយច្រើន។
៧. មនុស្សសរសេរដៃឆ្វេងសម្លឹងមើលក្រោមទឹកបានច្បាស់ជាងនិងលឿនជាង។
៨. ពួកគេអាយុវែងជាងអ្នកសរសេរដៃស្តាំ។
៩. អ្នកសរសេរដៃឆ្វេងប្រសព្វនិងអាចធ្វើកិច្ចការច្រើនក្នុងពេលតែមួយ។
១០. អ្នកសរសេរដៃឆ្វេងភាគច្រើនមាន IQ ខ្ពស់៕
