* ម៉ាញ៉េស្យូមមានតួនាទី៖
- ដឹកជញ្ជូនជាតិកាល់ស្យូម ស៊ីលីកា វីតាមីន D, K និងជាក់ស្ដែងម៉ាញ៉េស្យូមខ្លួនឯងផ្ទាល់តែម្តងទៅកាន់រាងកាយ។
- បើកឱ្យសាច់ដុំនិងសរសៃប្រសាទមានសកម្មភាព
- បង្កើតថាមពលក្នុងរាងកាយ
- បណ្ដេញជាតិពុល
- ជួយរំលាយប្រូតេអ៊ីន កាបូនអ៊ីដ្រាត និងជាតិខ្លាញ់
- ប្រើការជាអ្នកបង្កើតរនាំងមួយសម្រាប់ការសំយោគ RNA និង DNA
- ដើរតួជាសារធាតុបញ្ជូនសញ្ញាសរសៃប្រសាទ ដូចជា Serotonin ជាដើម
* សញ្ញាដំបូងនៃកង្វះម៉ាញ៉េស្យូម៖
- បាត់បង់ចំណង់អាហារ
- គេងមិនលក់
- ចង់ក្អួត
- ក្អួត
- អស់កម្លាំងល្ហិតល្ហៃ និងខ្សោយ
- ស្ពឹកស្រពន់
- ឈឺឆៀបៗ ត្រង់ជើង
- កន្ត្រាក់សាច់ដុំ និងឈឺចុកចាប់សាច់ដុំ
- ប្រកាច់
- ប្ដូរចរិក
- ចង្វាក់បេះដូងមិនប្រក្រតី
- កន្ត្រាក់សរសៃឈាមបេះដូង
- ឡើងសម្ពាធឈាម
- ស្ទះសរសៃឈាម
* ហានិភ័យនៃកង្វះជាតិម៉ាញ៉េស្យូម៖
- កើតជំងឺតម្រងនោម
- ជំងឺ Crohn ឬ ជំងឺផ្សេងៗដែលប៉ះពាល់ដល់ការរំលាយអាហារ
- មានបញ្ហាក្រពេញប៉ារ៉ាទីរ៉ូអ៊ីត (Parathyroid)
- លេបថ្នាំផ្សះ ឬ ថ្នាំទឹកនោមផ្អែម និងថ្នាំមហារីក
- ចាស់
- ផឹកស្រា
* អាហារទាំង ១២ មុខនេះមានជាតិម៉ាញ៉េស្យូមខ្ពស់៖
- គ្រាប់ស្វាយចន្ទី - ២៨ ក្រាមរៀងរាល់ថ្ងៃ
- គ្រាប់អាល់ម៉ុង - ២៨ ក្រាមរៀងរាល់ថ្ងៃ
- ផ្លែប៊ឺរ - ១ ផ្លែរៀងរាល់ថ្ងៃ
- ចេក - ១ ផ្លែរៀងរាល់ថ្ងៃ
- ពពួកសណ្តែកបាយ - ១ ពែងរៀងរាល់ថ្ងៃ
- សូកូឡា - ១ បន្ទះរៀងរាល់ថ្ងៃ
- ផ្លែល្វា - ១ ពែងរៀងរាល់ថ្ងៃ
- ពោតបារាំង - ១ ចានចង្កឹះរៀងរាល់ថ្ងៃ
- គ្រាប់ធុញ្ញជាតិ - ២៨ ក្រាមរៀងរាល់ថ្ងៃ
- ល្ពៅ - ១ ចានចង្កឹះរៀងរាល់ថ្ងៃ
- បាយអង្ករសម្រូប - ១ ចានរៀងរាល់ថ្ងៃ
- ស្ពៃស្ពីណាច់ (Spinach) - ១ ចានចង្កឹះរៀងរាល់ថ្ងៃ៕
