adverise with khmeread Unnamed %281%29

បុរស​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​ដោយសារ​តែមាន​លាក់​ដាវ​សាំ​មូ​រៃ​នៅក្នុង​ម៉ូតូ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​ក្នុងចំណោម​២​នាក់​ត្រូវបាន​កម្លាំង​អន្តរាគមន៍​ពិសេស​ក្រុង​និង​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ក្រុង​សហការ​ជាមួយ​ប៉ូលិស​ខណ្ឌ​សែន​សុខ​ធ្វើការ​ឃាត់ខ្លួន​ពេល​ប្រទះឃើញ​ម៉ូតូ​ខាងលើ​មាន​លាក់ទុក​ដាវ​សាំ​ម៉ូ​រៃ​មួយ​ដើម​នៅក្នុង​ម៉ូតូ​កាលពី​វេលា​ម៉ោង ៨​យប់​ថ្ងៃទី​១៤​ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំនុច​ស្តុ​ប​ផ្លូវ សហ​ពន្ធ​រុស្សី កែង​និង​ផ្លូវ​១០១៩ ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    ប៉ូលិស​និយាយថា ខ​ណៈ​ពេល​កម្លាំងចម្រុះ​ខាងលើ​កំពុងតែ​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន​តាមផ្លូវ​ក៏បាន​ប្រទះឃើញ​ម៉ូតូ​មួយគ្រឿង​ជិះ​គ្នា​ពីរ​នាក់​ហើយ​នៅក្នុង​ឃ្លុប​ម៉ូតូ​សមត្ថកិច្ច​ខាងលើ​ប្រទះឃើញ​មាន​លាក់​ដាវ​សាំ​ម៉ូ​រៃ​ចំនួន​មួយ​ដើម​ក៏​បានធ្វើការ​ឃាត់ខ្លួន​។​

    ពេលនោះ​ដោយសារតែ​បុរស​ម្នាក់​ជា​អ្នក​ឌុប​ហើយ​ជា​ម្ចាស់​ម៉ូតូ ​ហើយស្រាប់តែ​ឃើញ​សមត្ថកិច្ច​ដេញ​មកពី​ក្រោយ​បំណង​ឃាត់ខ្លួន​ក៏បាន​ឈប់​ម៉ូតូ​ហើយ​រត់​គេចខ្លួនបាត់​នៅសល់តែ​មិត្តភក្ដិ​របស់គេ​ម្នាក់​ដែល​ជិះ​ពីក្រោយ​តែប៉ុណ្ណោះ។ ក្រោយមក​បុរស​ម្នាក់​ដែល​អង្គុយ​ពីក្រោយ​នោះ​ត្រូវបាន​សមត្ថកិច្ច​ខាងលើ​នាំខ្លួន​និង​វត្ថុតាង​យកមក​កាន់​ប៉ុស្ដិ៍​ទឹកថ្លា​ដើម្បី​ធ្វើការ​សាកសួរ។​

    បើតាម​ប្រភពពី​សមត្ថកិច្ច​បានឱ្យដឹង​ថា បុរស​ម្នាក់​ក្នុងចំណោម​ពីរ​នាក់​ដែល​ត្រូវបាន​ឃាត់ខ្លួន​នោះ​មានឈ្មោះ សាយ សុធី​ម អាយុ១៧ឆ្នាំ មុខរបរ​កសិករ ស្នាក់នៅ​ភូមិ​ស្នោរ សង្កាត់​ស្នោរ ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ។​

    ចំណែក​បុរស​ដែល​រត់គេចខ្លួន​នោះ​មានឈ្មោះ ហៀ​ង អាយុ២២​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ ជា​ម្ចាស់​ម៉ូតូ​ខាងលើ​ម៉ា​កនិច​បិទ​តែម​ពណ៌​ទឹកក្រូច​ពាក់​ស្លាក​លេខ ភ្នំពេញ 1CF 3897 ។​

    បើតាម​ការ​ប្រាប់​ពី​បុរស​ម្នាក់​ឃាត់ខ្លួន​ខាងលើ​បានឱ្យដឹងថា រូបគាត់​មិនដឹងថា​ម៉ូតូ​ខាងលើ​នោះ​មាន​លាក់​ដាវ​នោះទេ​គឺ​គាត់​ត្រូវបាន​មិត្តភក្ដិ​របស់គាត់​ដែល​រត់គេចខ្លួន​នោះ​ទៅផ្ទះ​បំណង​ទៅ​ដើរលេង​នៅឯ​កោះ​ពេជ្រ​។ ពេលមកដល់​ចំណុច​ខាង​លើក៏​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្ដងទៅ។​

    ទោះជា​យ៉ាងណាក៏ដោយ​ក្រោយពី​ធ្វើការ​សួរនាំ​រួចមក​បុរស​ខាងលើ​ត្រូវបាន​កំពុងតែ​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​រងចាំ​ការចាត់ការ​ទៅតាម​នីតិវិធី៕​

 

adverise with khmeread

មតិយោបល់