មនុស្សជាច្រើននៅជុំវិញពិភពលោកកំពុងប្រើប្រាស់អំពូលពោះវៀនជ្រូក។ វាមិនមែនជាផលិតផលល្អដល់សុខភាពនោះទេ។ អ្នកជំនាញបានព្រមានថា អំពូលភ្លើងទាំងនេះអាចបណ្ដាលឱ្យយើង ថប់អារម្មណ៍ ឈឺក្បាលប្រកាំង និងសូម្បីជំងឺមហារីក។ ពិតណាស់មូលហេតុដែលមនុស្សប្រើប្រាស់អំពូលភ្លើងនេះដោយសារវាមានតម្លៃថោក និងសន្សំសំចៃភ្លើង។
* អំពូលភ្លើងនេះអាចបណ្ដាលឱ្យ៖
- វិលមុខ
- ឈឺក្បាលជាលក្ខណៈចង្កោម (Cluster)
- ឈឺក្បាលប្រកាំង
- ប្រកាច់
- អស់កម្លាំង
- ពិបាកប្រមូលផ្ដុំអារម្មណ៍
- ថប់បារម្ភ
* អំពូលភ្លើងទាំងនេះមានគ្រោះថ្នាក់ដោយសារតែ
១. មានជាតិបារ៉ត
អ្នកជំនាញវេជ្ជសាស្ត្រនិយាយថាជាតិបារតគឺ Neurotoxin ដ៏គ្រោះថ្នាក់ ជាពិសេសគ្រោះថ្នាក់ចំពោះក្មេងៗ និងស្រី្តមានផ្ទៃពោះ។ អ្នកស្រាវជ្រាវបានរកឃើញថាបារ៉តក្នុងអំពូលភ្លើងប្រភេទនេះធ្វើឱ្យមានជាតិពុលដល់ខួរក្បាល ប្រព័ន្ធប្រសាទ ថ្លើម និងតម្រងនោម។ បារ៉តអាចបំផ្លាញសរសៃឈាមបេះដូង ប្រព័ន្ធភាពស៊ាំ និងប្រព័ន្ធបន្តពូជ និងអាចនាំឱ្យមានដុះដុំសាច់ខួរក្បាល ថប់បារម្ភ គេងមិនលក់ បាត់ការចង់ចាំ ឈឺក្បាល មហារីក និងជំងឺបាត់ការចង់ចាំ។
២. ការបញ្ចេញកាំរស្មីយូវីច្រើន
ដូចដែលបានរៀបរាប់ អ្នកគួរប្រុងប្រយ័ត្នចំពោះអំពូលប្រភេទនេះ ដោយសារវាបញ្ចេញកាំរស្មីយូវីប្រភេទ B និង C ។ កាំរស្មីទាំងនេះអាចបង្កគ្រោះថ្នាក់ដល់ស្បែក (ឬទៅជាមហារីកស្បែក) និងភ្នែក។
កាំរស្មីរបស់វានឹងវាយប្រហារប្រព័ន្ធភាពស៊ាំរបស់អ្នក និងលើសពីនេះវានឹងបំផ្លាញជាលិកាស្បែកទៀតផង៕
ប្រភព៖ naturalhealingmagazine
