adverise with khmeread 1

វិធី​ធ្វើ​ពង​ទា​លាយ​គ្រឿង ដោយ​មិនចាំបាច់​ប្រើ​ប្រេងឆា​សូម្បី​មួយ​ដំណក់​! ប្រើពេល ៤-៥ នាទី នរណា​ក៏​ស្រក់ទឹកមាត់​

    ​ចង់​ពិសា​ពង​ទា​ពិសេស​នេះ​ទេ​? នេះ​ជា​របៀប​ធ្វើ​។ អាហារ​ពេលព្រឹក​របស់​អ្នក​នឹងមាន​រសជាតិ​ពិសេស នៅពេល​អ្នកប្រើប្រាស់​គ្រឿងផ្សំ​ទាំងនេះ​។​

​    ​អ្វីដែល​អ្នកត្រូវការ​មានដូចជា​៖
​    ​- ស៊ុត ២ គ្រាប់​
​    ​- សាច់ជ្រូក​ហាន់ ២ បន្ទះ​
​    ​- ឈី​ស​បារាំង ១/២ កំណាត់​ដុំ​
​    ​- ខ្ទឹមបារាំង​ហាន់​តូចៗ ១ ស្លាបព្រា​បាយ​
​    ​- ម្ទេស​ប្លោក​ហាន់​តូចៗ ១ ស្លាបព្រា​បាយ​
​    ​- ប៉េងប៉ោះ​ហាន់​តូចៗ ២ ស្លាបព្រា​បាយ​
​    ​- ទឹក​ប៉េងប៉ោះ ១ ស្លាបព្រា​បាយ​
​    ​- ផ្សិត​ស្រស់​ហាន់​រួច ២ ដុំ​

​    ​គោះ​ស៊ុត​ដាក់ចូល​ក្នុង​ថង់​ប្លា​ស្ទិ​ច​មាន​មាត់​បិទ​ជិត បន្ទាប់មក​ដាក់​គ្រឿងផ្សំ​ទាំងអស់​បញ្ចូល​គ្នា​ច្របល់​ឱ្យ​សព្វ​។ ដាំទឹក​មួយ​ឆ្នាំង​ឱ្យ​ពុះ ហើយ​ទម្លាក់​ថង់​ចូលក្នុង​ទឹក​ក្តៅ ៤-៥ នាទី​ជាការ​ស្រេច​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់