adverise with khmeread Unnamed

រថយន្ដ​២​គ្រឿង​បុក​គ្នា​ជ្រុល​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ខូចខាត​សម្ភារៈ​មួយចំនួន​

    ភ្នំពេញ​ ៖ រថយន្ដ​ម៉ាក ស៊ីណា មួយគ្រឿង​បាន​បុក​ចូលដល់​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​បណ្ដាលឱ្យ​រង​ការខូចខាត​សម្ភារៈ​ក្នុងផ្ទះ​មួយចំនួន​ដោយសារតែ​ត្រូវ​រថយន្ដ​មួយគ្រឿង​ទៀត​បុក​ត្រង់ចំណុច​ផ្លូវបំបែក​ជា​បួន តែ​មិន​បណ្ដាលឱ្យមាន​មនុស្ស​អ្នក​រង​បួស​នោះទេ ចំណែក​រថយន្ដ​បង្ក​មួយគ្រឿង​ទៀត​ក្រោយពី​បង្កហេតុ​បាន​ព្យាយាម​បើក​រត់​គេចខ្លួនបាត់​។​

    គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១ ​និង​១៥​នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន ផ្លូវ​លេខ​១៦៣​កែង​ផ្លូវ​លេខ​៤៣២ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ដ​ម៉ាក ស៊ី​ណា ព​ណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AC-8209 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៦៣ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​។

    ពេលមកដល់​ចំណុច​ផ្លូវបំបែក​ជា​បួន​មិន​ប្រយ័ត្ន ក៏ត្រូវ​រថយន្ដ​មួយគ្រឿង​ទៀត​មិន​ចាំ​ម៉ាក ពាក់​ស្លាក​លេខ ភ្នំពេញ​2AG-6525 ធ្វើ​ដំ​តាម​បណ្ដោយ​ផ្លូវ​លេខ ៤៣២ ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​ដូចគ្នា​ក៏​ជ្រុល​ទៅបុក​រថយន្ដស៊ីណា ពេញ​ទំហឹ​ង​បណ្ដាលឱ្យ​រថយន្ដ​នេះ​ជ្រុល​ចង្កូត​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ចូលដល់​ក្នុងផ្ទះ​បណ្ដាលឱ្យ​ខូចខាត​ម៉ូតូ​ពីរ​គ្រឿង​ និង​សម្ភារៈ​មួយចំនួន​។ ចំណែក​រថយន្ដ​បង្ក​មួយគ្រឿង​ទៀត​បាន​ព្យាយាម​បើក​គេចខ្លួនបាត់ តែ​ស្លាក​លេខ​រថយន្ដ​បាន​ធ្លា​ក់នៅ​កន្លែង​កើត​។​

    ក្រោយពី​កើតហេតុ​ម្ចាស់​រថយន្ដ​បង្ក​ម៉ា ស៊ី​ណា បាន​បើកទ្វារ​រថយន្ដ​ចុះ​គេចខ្លួនបាត់​ដោយ​បន្សល់​រថយន្ដ​ទុក​នៅក្នុង​ផ្ទះកើតហេតុ​។ បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែងកើតហេតុ សហការ​ជាមួយ​កម្លាំង​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​យក​រថយន្ដ​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់​៕

adverise with khmeread

មតិយោបល់