adverise with khmeread 1

ឃាត់ចិន២នាក់និងខ្មែរ២នាក់ពីបទវ៉ៃតប់គ្នា

   កំពង់ឆ្នាំង ៖​បុរស​ជនជាតិ​ចិន​២​នាក់ និង បុរស​ខ្មែរ​២​នាក់​ត្រូវបាន​ប៉ូលិស​ខេត្តកំពង់ឆ្នាំង​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​៣ ខែមករា​ឆ្នាំ​២០១៦ ក្នុងករណី​ប្រើ​អំពើហិង្សា​ដោយ​ចេតនា ក្នុង​២​ករណី​ផ្សេងគ្នា ។​
   ១-​នៅវេលា​ម៉ោង​២​និង​៤៥​នាទី រសៀល​ថ្ងៃទី​៣​មករា​ឆ្នាំ​២០១៦​ប៉ូលិស​ខេត្ត​
​បានទទួល​ព័ត៌មាន​ពី​ជន​ជាតិចិន​ឈ្មោះ សាំង សាន ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ​
​ជា​មេការ​សំណង់ ជិន លី ថា​មាន​ករណី​ហឹ​ង្សា​ដោយ​ចេតនា នៅ​ចំនុច​ភូមិ​សំណង់ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ បង្កឡើង​ដោយ​កម្មករសំណង់​ចំនួន​២​នាក់ គឺ​១-​ឈ្មោះ ធាន ធា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​និង ២-​ឈ្មោះ​តង ទី ភេទ​ប្រុស​អាយុ​៣៣ មុខរបរ​ជា​កម្មករ​សំណង់ ជិន លី បាន​ដាល់​ទៅលើ​ជនជាតិ​ចិន​ឈ្មោះ ឡាវ ដាំង ភេទ​ប្រុស អាយុ​៤២ ឆ្នាំ មុខរបរ​មេការ​រោងចក្រ​ជិន លី បណ្ដាល​ឲ្យ​រងរបួស ដោយ​មូលហេតុ​ទំនាស់​ពាក្យសម្ដី​។​
    ២-​យុវជន​២​នាក់​ផ្សេងទៀត​ត្រូវបាន​ប៉ូលិស​ខេត្តកំពង់ឆ្នាំង​ឃាត់ខ្លួន​កាល​ពិ​រសៀល​ថ្ងៃទី​៣​មករា​ឆ្នាំ​២០១៦​នៅ​ចំណុច​មុខ​រោងចក្រ​ជិន​លី ស្ថិតនៅ​ភូមិ​ស្ពាន​ពោធិ៍ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​ប្រើ​ហិង្សា​ដោយ​ចេតនា​។​
     ប៉ូលិស​និយាយថា ជនសង្ស័យ​ទី​១-​ឈ្មោះ​តង រី​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​និង​
២-​ឈ្មោះ​ធាន ធា​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ​ជិន​លី ត្រូវបាន​ឃាត់ខ្លួន​បន្ទាប់​ព៏​មានទំនាស់​វាយ​បុរស​ម្នាក់​ឲ្យ​របួស​។​
    ក្នុង​២​ករណី​ខាងលើនេះ ប៉ូលិស​បាន​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​

adverise with khmeread

មតិយោបល់