ព្រះសីហនុ ៖ មានករណីជនបរទេស ម្នាក់ស្លាប់ នៅឆ្នេរអូរត្រេះកាលពីថ្ងៃទី១៤ សីហា ឆ្នាំ២០១៦ ម៉ោង១ និង២៦នាទីរសៀល ឥឡូវស្គាល់អត្តសញ្ញាណហើយ។
ប៉ូលិសនិយាយថា សាកសពឈ្មោះ KIRILL NIKOLAEV ភេទប្រុស កើតថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៦៧ សញ្ជាតិ រុស្សី មុខរបរចូលនិវត្តន៍ ស្នាក់នៅផ្ទះផ្ទាល់ខ្លួន ក្នុងបូរីសុខសាន្ត ស្ថិតនៅ ក្រុម១៦ ភូមិ០៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
តាមការផ្តល់ព័ត៌មាន របស់មិត្តស្រី ដែលមានឈ្មោះ ម៉ិល សារា សញ្ជាតិ ខ្មែរ បានឱ្យដឹងថា ជនរងគ្រោះបានចេញពីផ្ទះ មកហូបអាហារថ្ងៃត្រង់ នៅអាហារដ្ឋានឈ្មោះ ស្រី ពៅស្ថិតនៅក្រុម០៨ ភូមិ០៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
ពេលហូបរួចនៅម៉ោង១២ និង៥០នាទី ជនរងគ្រោះក៏បានចុះហែលទឹកលេង រហូតដល់ម៉ោង១៣ និង២៦នាទី ទើបដឹងថា គាត់លង់ទឹក ស្លាប់បាត់ទៅហើយ។
បច្ចុប្បន្ន សាកសព ត្រូវបានត្រូវដឹកយកទៅរក្សារទុក នៅមន្ទីពេទ្យ បង្អែកខេត្តព្រះសីហនុ (ពេទ្យចំការចេក) ដើម្បីរង់ចាំការសម្រេច ពីក្រុមគ្រួសារ និងស្ថានទូត៕
