adverise with khmeread Unnamed %281%29

ប្លន់​ម៉ូតូ​ទៀតហើយ​...​ចោរ​៣​នាក់​គំរាម​បាញ់ រួច​ប្លន់​យក​ម៉ូតូ​ស្តុ​ប​ពី ពី​ស្រីស្អាត​ម្នាក់​

    ភ្នំពេញ ៖ ពួកចោរ​៣​នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​មក​ធ្វើ​សកម្មភាព​គំរាម​បាញ់សម្លាប់ ហើយ​ប្លន់​ម៉ូតូ​ស្កុប​ពី​​ស្រីស្អាតម្នាក់​ទៅ​បាត់ ដែល​ករណី​ប្លន់​ខាង​លើនេះ​បាន​កើតឡើ​ង​កាលពី​វេលា​ម៉ោង​១​ និង​៣៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៥  ខែសីហា ឆ្នាំ​២០១៦ ស្ថិតនៅ​ខាងក្រោយ​សា​លាប​ឋម​សិក្សា​បឹងត្របែក​ខាង​ត្បូ​ង ផ្លូវ​លេខ​១៣៥ ក្រុមទី​៣ ភូមិ​១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន។

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ អា​ហ្សា ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ​ជា​អ្នកបម្រើ​ការងារ​នៅ ​KTV ​មេ​ហ្គា។ ចំណែក​ម៉ូតូ​ដែល​ត្រូវ​ចោរប្លន់​ម៉ាក​ស្កុប​ពី ពណ៌​ស សេរី​២០១៤ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1A.5513។​

    បើតាម​ការរៀបរាប់​ពី​នារី​ជនរងគ្រោះ​បាន​ប្រាប់​ឱ្យដឹងថា នៅមុន​ពេល​កើត​ហេតុ​គឺ​រូបគាត់​បាន​ជិះ​ម៉ូតូ​មកពី​ធ្វើការ​នៅ​KTV​មេ​ហ្គា ហើយ​ជិះ​នៅតាម​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​ពេលនោះ​មាន​ពួកចោរ​៣​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​មកពី​ក្រោយ ហើយ​ស្រែកឱ្យ​ឈប់ និង​គំរាម​បាញ់​សម្លាប់ចោល ។ ភ្លាមនោះ​នាង​ភ័យ​ខ្លាំងពេក​ក៏​ឈប់​ម៉ូតូ​ប្រគល់​ឱ្យ​ក្រុមចោរ​ជិះ​គេច​ខ្លូន​បាត់​តែម្ដងទៅ។​

    ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ និង​ត្រឹមតែ​មក​ដឹក​ជនរងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្ដិ៍​ផ្សារ​ដើមថ្កូវ​តែប៉ុណ្ណោះ​៕

adverise with khmeread

មតិយោបល់