Unnamed %281%29

ប៉ូលិស​ស្រុក​ពញាក្រែក​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ លួច ម៉ូតូ​

    ត្បូងឃ្មុំ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ពញាក្រែក​ឃាត់ខ្លួន​បន្ទាប់ពី​ធ្វើបាន​សកម្មភាព​លួច​ម៉ូតូ ជនរងគ្រោះ​បាន​ហើយ​ តែ​រត់​មិន​រួច កាលពី​វេលា​ម៉ោង១២ ​និង​១០ នាទី ថ្ងៃទី​១៤ សីហា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ភូមិ ត្រពាំង​ប្រិ​យ៍ ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​

    ប៉ូលិស​ស្រុក​ពញាក្រែក បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ ជនសង្ស័យ ឈ្មោះ ម៉ាត់ សុះ ភេទ​ប្រុស ​អាយុ​៤១ឆ្នាំ រស់នៅ​ភូមិ គីឡូ​៣១ ឃុំ​រំចេក ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ទៅធ្វើ​សកម្មភាព​លួច​យក​ម៉ូតូរបស់ស្ត្រី ឈ្មោះ ស៊ា  សឿន ដែល​បាន​ទុកចោល​នៅលើ​ផ្លូវលំ ហើយ​បានចុះ​ដើរ​ចូលទៅ​ក្នុងព្រៃ​ចម្ការ​។​

    ប៉ូលិស​បន្តថា ករណីនេះ​ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​ជនរងគ្រោះ កម្លាំង​ជំនាញ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ពញាក្រែក​បាន ចាត់​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល កណ្តោលជ្រុំ ចេញ​ធ្វើ​សកម្មភាព តាម​ស្ទាក់​គ្រប់​គោលដៅ។​

    ជា​លទ្ធផល កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ ម្នាក់​ខាងលើ និង​ម៉ូតូ របស់​ជនរងគ្រោះ​១ គ្រឿង ម៉ាក ហុងដា​C-១២៥  ពណ៌​ខ្មៅ មាន​ស្លាក​លេខ កំពង់ចាម 1A-1124​ លេខ​ម៉ាស៊ីន ND១២៥M ៨០៣១២០១។

    ប៉ូលិស​បាន​បន្តទៀតថា ផ្អែក​តាម​ចម្លើយសារភាពរបស់​ជនសង្ស័យ ឈ្មោះ ម៉ាត់ សុះ បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​លួច ម៉ូតូ នៅ​ចំណុច ភូមិ ឃុំ​កើត ហេតុខាងលើប្រាកដ​មែន​។​

    បច្ចុប្បន្ន​ករណី នេះ​កម្លាំង​ជំនាញ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ពញាក្រែក​បាន​កសាង​សំណុំរឿង តាម​នីតិវិធី។ ចំណែក​ម៉ូតូ​ប្រគល់ឱ្យ​ម្ចាស់​ដើម​វិញ៕

មតិយោបល់