adverise with khmeread Unnamed

ដឹក​ជ័រទឹក​ក៏ត្រូវ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ដែរ​!

        ព្រះវិហារ​ ៖ កម្លាំងកងរាជអាវុធហត្ថស្រុកឆែប សហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើស្រុកឆែប ឃាត់រថយន្តកែច្នៃ១គ្រឿង ដែលដឹកជ័រទឹក ពុំមានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ស្ថិតនៅ​ចំណុច​ភូមិ​ពោធិ​ទាប ឃុំ​ម្លូរ​ព្រៃ​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ នៅវេលា​ម៉ោង​០៧ និង​៣០​នាទី ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៦ កន្លងទៅនេះ។​

    មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា កម្លាំង​កងរាជអាវុធហត្ថ​បានធ្វើ​ការចាប់យក​វត្ថុតាង មួយចំនួន​រួមមាន១. រថយន្ត ចំនួន​០១​គ្រឿង​, ២. ជ័រទឹក​ចំនួន​១៤​កាន ស្មើនឹង ៣៩២០​គីឡូក្រាម​។​

    បច្ចុប្បន្ន វត្ថុតាង​ដែល​កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​ចាប់យក ត្រូវបាន​ប្រគល់ជូន​ខ​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ឆែប ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

    សូមបញ្ជាក់ថា សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​តំបន់​ទន្លេ​ត្រូវការ​ចាំបាច់​ជ័រទឹក ជ័រចុង ដើម្បី​ជួសជុល​ទូក​ក្តារ​របស់​ពួកគាត់ ខណៈ​ទឹកទន្លេ​កាន់តែ​ឡើង​ខ្ពស់​ទៅៗ៕

adverise with khmeread

មតិយោបល់