adverise with khmeread  90786466 coutinho reuters

Arsenal និង Liverpool ព្រលះ​គ្នា​ក្នុង​លទ្ធផល ៣-៤ យ៉ាង​ជក់ចិត្ត​កាលពី​យប់​ថ្ងៃអាទិត្យ

    ​ក្រុម​ហង្ស​ក្រហម Liverpool បានចាប់ផ្តើម​ដំណើរ​ប្រជែង​ពាន​ដោយ​ផ្តួល​កាំភ្លើង​ធំ​ក្នុង​សប្តាហ៍​បើកឆាក​ដំបូង​នៃ​ក្របខ័ណ្ឌ​លី​ក​កំពូល​អង់គ្លេស Premier League ដ៏​គួរឱ្យភ្ញាក់ផ្អើល​នៅលើ​ទឹកដី Emirates Stadium កាលពី​យប់​ថ្ងៃអាទិត្យ​។​

​    ​Theo Walcott ស្វែង​រកបាន​គ្រាប់​នាំមុខ​សម្រាប់​កាំភ្លើង​ធំ​នៅ​នាទី​៣១ ដែល​កើតឡើង​បន្ទាប់ពី​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​អត់​ចូល​។​

​    ​Philippe Coutinho បា​នរក​លទ្ធផល​តាម​ស្មើ​មកវិញ​ជាមួយនឹង​គ្រាប់​បាល់ Free-kick ដ៏​អស្ចារ្យ មុនពេល​ដែល Adam Lallana ធ្វើបាន​សម្រេច​គ្រាប់​បាល់​នាំមុខ​វិញ​នៅ​ដើមតង់​ទី​ពីរ​។​

​    ​Coutinho អា​ចរក​គ្រាប់​បាល់​ទី​ពីរ​របស់ខ្លួន​បាន ខណៈដែល​ចំណូល​ថ្មី Sadio Mane បានដាក់​សម្ពាធ​បន្ថែម​ទៅលើ​ម្ចាស់ផ្ទះ​ជាមួយនឹង​គ្រាប់​បាល់​ទី​បួន មុនពេល​ដែល​ឱកាស​វាយបក​មួយ​ប៉ព្រិចភ្នែក​ជាមួយ​គ្រាប់​បាល់​អូស​ស៊ុត​តែឯង​ដ៏​ឥតខ្ចោះ​របស់ Alex Oxlade-Chamberlain​។ ការប្រកួត​បានបញ្ចប់​ក្នុង​លទ្ធផល​ត្រឹម ៣-៤ ដោយ​គ្រាប់​បាល់​ចុងក្រោយ​ធ្វើបាន​សម្រេច​ដោយ​ការ​តែ​តបាល់​របស់ Calum Chambers​។​

​    ​វា​ក៏​ត្រូវបាន​គេ​ចាត់ទុកថា​ជាការ​ប្រកួត​ដ៏​ពិសេស​ជាងគេ​បំផុត​ផងដែរ​នៃ​សប្តាហ៍​បើកឆាក​ដំបូង​របស់ Premier League និង​មា​នស​ភាពរស់រវើក​ជាង​ការរំពឹងទុក​ទៅទៀត​៕ 

 

adverise with khmeread
ប្រភព៖ BBC

មតិយោបល់