adverise with khmeread 160814223747 china diver proposal exlarge 169

កីឡាការិនី​ចិន​នាង He Zi ឈ្នះ​មេដាយប្រាក់​ពិតមែន តែ​ទទួលបាន "​មេដាយមាស​បេះដូង​" ពី​មិត្ត​ប្រុស​!

    ​ស្នេហា​បាន​ផ្សាយ​ពេញ​កញ្ចក់​ទូរទស្សន៍​នៅ​អូឡាំពិក​រី​យ៉ូ​ឆ្នាំ ២០១៦ ខណៈដែល​កីឡាករ​កំពូល​របស់​ពិភពលោក​កំពុងតែ​ប្រកួតប្រជែង​គ្នា​ដណ្តើម​មេដាយ​យ៉ាង​សម្បើម​។​

​    ​គ្រាន់តែ​ក្រោយ​ទទួលបាន​នូវ​មេដាយប្រាក់​មួយគ្រឿង​ក្នុង​វិញ្ញាសា​ហក់រ​ឡា​ត​ចូល​ទឹក កម្ពស់​បី​ម៉ែត្រ អត្ត​ព​លិ​ក​នារី​តំណាងឱ្យ​ប្រទេស​ចិន He Zi ត្រូវបាន​គេ​សុំឱ្យ​បំពេញ​កាតព្វកិច្ច​មួយ​ទៀត​ខុសគ្នា​ដាច់​ពី​ជំនាញរ​ឡា​ត​ចូល​ទឹក​របស់​នាង​។​

​    ​អត្ត​ព​លិ​ក​នារី​វ័យ ២៥​ឆ្នាំ​រូបនេះ ត្រូវបាន​មិត្ត​ប្រុស​របស់​នាង Qin Kai ដែលជា​មិត្ត​រួម​ក្រុម​ផ្នែក​វិញ្ញាសា​លោតទឹក​អូឡាំពិក​ដូចគ្នា លុតជង្គង់​នៅលើ​វេទិកា មុនពេល​ផ្តល់ជូន​ប្រអប់​ចិញ្ចៀន​ភ្ជាប់ពាក្យ​មួយ​វង់​ដល់​នាង​ដើម្បី​សុំ​នាង​រៀបការ​។​

​    ​នាង​បានបង្ហាញ​ភាព​ភ្ញាក់ផ្អើល និង​យកដៃ​បិទមាត់​របស់​នាង មុនពេល​ដែល Qin បាន​បំពាក់​ចិញ្ចៀន​ទៅលើ​ម្រាមដៃ​របស់​នាង និង​លើក​មេដាយ​ទៅដល់​ទស្សនិកជន​។​

​    ​He Zi មិនបាន​រំពឹងថា​នឹងមាន​ការសុំ​រៀបការ​កើតឡើង​ដូច្នេះ​ទេ បន្ទាប់ពី​ឈ្នះ​មេដាយប្រាក់​។​

​    ​Zi បានបញ្ជាក់​ទៅកាន់​អ្នកសារព័ត៌មាន​ថា "​យើង​បាន​ស្គាល់គ្នា​អស់​រយៈពេល​ជាង ៦​ឆ្នាំ​មកហើយ​។ ខ្ញុំ​មិនបាន​ដឹងថា​គាត​នឹង​សុំ​ខ្ញុំ​រៀបការ​ថ្ងៃ​នេះឡើយ ហើយ​ខ្ញុំ​មិនបាន​រំពឹងថា​ខ្ញុំ​នឹង​ឆាប់​រៀបការ​រហ័ស​ដូចនេះ​ឡើយ​"​។ គាត់ (Qin) បាន​និយាយ​រឿង​ជាច្រើន​នៅ​ទីនោះ​នៅឯ​វេទិកា​។ គាត់​បាន​សន្យា​ជាច្រើន ប៉ុន្តែ​វត្ថុ​ដែល​បាន​ឆក់​បេះដូង​ខ្ញុំ​ខ្លាំង​បំផុត​គឺ​ខ្ញុំ​គិតថា​បុរស​ម្នាក់​នេះហើយ​ដែល​ខ្ញុំ​អាច​ទុកចិត្តបាន​សម្រាប់​ជីវិត​របស់ខ្ញុំ​"៕

 

adverise with khmeread
ប្រភព៖ CNN

មតិយោបល់