adverise with khmeread Untitled 1

ពីរ​នាក់​ម៉ែកូន​នេះ​ធ្វើឱ្យ​ស្រុក​ខ្មែរ​ល្បី​លើ​ឆាក​អន្តរជាតិ បន្ទាប់ពី​បង្ហោះ​វីដេអូ​ដើរ​កម្សាន្ត​ពីរ​នាក់​យ៉ាង​សប្បាយ​ឆ្លងកាត់​បី​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​

    ​វេ​ប​សាយ​ល្បី​លើ​ពិភពលោក Daily Mail បាន​ផ្សាយ​កាលពី​ថ្ងៃអាទិត្យ​អំពី​ដំណើរ​កម្សាន្ត​របស់​ម្តាយ​និង​កូន​ពីរ​នាក់​មកកាន់​តំបន់​អាស៊ីអាគ្នេយ៍​។ នាង Louise យល់ព្រម​ប៉ាវ​ម្ដាយ​នាង​ឈ្មោះ Flo ទៅ​ដើរ​កម្សាន្ត​ប្រទេស​វៀតណាម កម្ពុជា និង​ថៃ ប្រសិនបើ​ម្តាយ​គាត់​ឆ្លើយថា "​អូ​ខេ​" ជាមួយ​នាង​។​

​    ​នាង​បាន​ទៅ​កម្សាន្ត​នៅ​ប្រទេស​វៀតណាម​ពីរ​បី​សប្ដាហ៍​នៅ​ទីនោះ និង​បាន​ប៉ាវ​ម្ដាយ​នាង​ស្នាក់នៅ​សណ្ឋាគារ​ល្បី និង​ចូល​ក្លឹប​ស្ប៉ា​ថែម​ទៀតផង​។​

​    ​ម្ដាយ​នាង​គឺជា​មនុស្ស​ម្នាក់​ដែល​ខ្លាច​សត្វល្អិត​តូចៗ និង​ជាពិសេស​ប្រភេទ​សត្វ​អា​ពីង ប៉ុន្ដែ​ឥឡូវ​វា​នៅក្នុង​មាត់​របស់​ម្តាយ​នាង​នៅពេល​មកដល់​ស្រុក​ខ្មែរ បន្ទាប់ពី​ចេញពី​វៀតណាម​។​

​    ​នាង​បាន​ទៅ​អង្គុយលេង​នៅ​ច្រាំង​ទន្លេមេគង្គ​នៅ​ផ្នែក​មួយ​នៃ​ប្រទេស​កម្ពុជា​ដើម្បី​ផ្តិត​យក​ទេសភាព​ថ្ងៃ​រាប​លិច​ដ៏​ស្រស់ស្អាត​។ នាង​បាន​ចំណាយពេល ៤ ថ្ងៃ នៅ​កម្ពុជា​និង​រីករាយ​ជាមួយនឹង​ស្រា​ក្រឡុក​នៅក្រោម​ពន្លឺព្រះអាទិត្យ​លិច​នៅលើ​ឆ្នេរ​ខ្សាច់​មាត់ទន្លេ​ទៀតផង​។ ដូច​បង្ហាញ​ក្នុង​រូបភាព​នាង​បាន​ជិះ​រទេះគោ​ដើម្បី​ធ្វើដំណើរ​កម្សាន្ត​ឆ្លងកាត់​ទីជនបទ​ក្នុងប្រទេស​កម្ពុជា​យ៉ាង​សប្បាយរីករាយ​។ ពួកគេ​ទាំងពីរ​ក៏បាន​ទៅ​ស្នាក់នៅ​សណ្ឋាគារ Raffles ក្នុង​ទីក្រុង​ភ្នំពេញ​ផងដែរ​។​

​    ​បន្ទាប់ពីនោះ​នាង​បាន​ទៅ​ប្រទេស​ថៃ ហើយ​ម្ដាយ​នាង​បាន​សម្ដែង​អារម្មណ៍​មួយ​ថា ពេល​គាត់​បានមក​លេង​ប្រទេស​ទាំងបី​នេះ​ធ្វើឱ្យ​លោកស្រី​មាន​អារម្មណ៍​ក្មេង​ជាង​មុន ១៥ ឆ្នាំ បាត់​ស្កូវ និង​បាត់​ស្នាម​ជ្រីវជ្រួញ​ទៀតផង​៕

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់