adverise with khmeread Default post f1cfa83443549b416ad0b4ca79d0fa4ce78bd00fe389b4bb839eee495bb37d0f

ឃាត់ខ្លួនជនសង្ស័យ៣នាក់ពីបទប្លន់ម៉ូតូ

    ភ្នំពេញ ៖ នា​វេលា​ម៉ោង​៦​និង​៣០​នាទី ល្ងាច​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៦ ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​ធ្ងន់​រាជធានី​ភ្នំពេញ បានទទួល​ជនសង្ស័យ​៣​នាក់​ពី​អាវុធហត្ថ​ក្រុង​ពីបទ​ពាក់ព័ន្ធ​សង្ស័យ​អំពើ​ប្លន់​ម៉ូតូ​កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៦ ម៉ោង ១​រំលង​អា​ធ្រា​ត្រ​នៅ​ចំណុច​ម្ដុំ ខារ៉ាអូខេ ឌូ​បៃ ស្ថិតនៅ​ផ្លូវ​លេខ​២៧១​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ប្លន់​យល​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ ស៊េរី ២០០៨ គ្មាន​ស្លាក​លេខ​។​
   សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១-​ឈ្មោះ​ជាំ ឆាយ​ឌេ​ន ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​មុខរបរ​ជាងទង ស្នាក់​នៅផ្ទះ​លេខ​១៣៦ ផ្លូវ​ផ្សារ​ចំការ​ដូង​ថ្មី ស្រុក​ដង្កោ ខណ្ឌដង្កោ ជនសង្ស័យ​ទី​២ -​ឈ្មោះ​ផុន រ័ត្ន​មុន្នី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ពេទ្យធ្មេញ ស្នាក់​នៅផ្ទះ​លេខ​៣០២​ផ្លូវលំ ជិត​ផ្សារ​ចំការ​ដូង ស្រុក​ដង្កោ​និង​ជនសង្ស័យ​ទី​បី ឈ្មោះ​ម៉ៅ ចាន់​ឌូ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មន្ត្រីប៉ូលិស​ស្នាក់នៅ​ភូមិ​កណ្ដាល​ក្រោម ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​ សម្ភារ​:​ដកហូត​ម៉ូតូ​០១​គ្រឿង​ម៉ាក NANA City ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​និង​ទូរស័ព្ទដៃ ០១​គ្រឿង​ម៉ាក​អាយ​ហ្វូ​ន​៤​។​
   បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​ឃាត់ខ្លួន​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ចាត់ការ​តាម​នីតិវិធី ៕​

adverise with khmeread

មតិយោបល់