adverise with khmeread 37301f6700000578 0 image a 66 1471203273037

កីឡាករ​ចាស់វស្សា​រប​ស់​មេឃ​ខៀវ Joe Hart ជិត​ត្រៀម​ចាកចេញ​ម្នាក់​ទៀតហើយ​

    ​Joe Hart មានការ​ព្រួយបារម្ភ​ថា​អាជីព​របស់គាត់​នៅ​ក្រុម​មេឃ​ខៀវ Manchester City អាច​ត្រូវ​បញ្ចប់ បន្ទាប់ពី​គាត់​ត្រូវបាន​ទម្លាក់​តំណែង​ដោយ​អ្នកចាត់ការ​ថ្មី Pep Guardiola​។​

​    ​គេ​បានដឹងថា​មេឃ​ខៀវ​នឹង​ស្តាប់​ការផ្តល់ជូន​ពី​ក្លឹប​ផ្សេងៗ​ក្នុងតម្លៃ ២០ លាន​ផោន សម្រាប់​អ្នកចាំទី​អង់គ្លេស​រូបនេះ​។​

​    ​Hart គឺជា​កីឡាករ​ស្នាក់នៅ​ជាមួយ​មេឃ​ខៀវ​យូរ​ជាងគេ​បំផុត​នាពេល​បច្ចុប្បន្ន ដោយបាន​ចំណាយពេល​ជាង​មួយ​ទសវត្សរ៍​នៅលើ​ទឹកដី Etihad ប៉ុន្តែ​គាត់​ទទួលស្គាល់​ទាំង​ស្ទាក់ស្ទើរ​ថា Guardiola មិនបាន​ផ្តល់​តម្លៃ​ឱ្យ​គាត់​ឡើយ​។​

​    ​Everton គឺជា​ក្លឹប​មួយ​ក្នុងចំណោម​ក្លឹប​ដទៃទៀត​នៃ​លី​ក​កំពូល​អង់គ្លេស Premier League ដែល​ចាប់អារម្មណ៍​អំពី​ស្ថានភាព​របស់ Hart ទោះបីជា​ពួកគេ​បានដឹងថា តម្លៃ​ប្រាក់​ឈ្នួល ១៣៥.០០០ ផោន​ក្នុង​មួយ​សប្តាហ៍ បានធ្វើឱ្យ​គាត់​ក្លាយទៅជា​អ្នកចាំទី​ដែល​ស៊ីប្រាក់​ឈ្នួល​ខ្ពស់បំផុត​នៅក្នុង​ពិភពលោក​ក៏ដោយ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់