adverise with khmeread Untitled 1

គ្រួសារ Beckham លក់​ផ្ទះ​នៅ​បារាំង​ខាត​ជាង ៤ លាន​ផោន​

    ​David Beckham និង Victoria Beckham នឹង​និយាយ "​លា​ហើយ​" បន្ទាប់ពី​លក់​ផ្ទះ​ប្រណិត​ទំហំ ៨១ ហិកតា របស់​ពួកគេ​ក្នុង​ភាគខាងត្បូង​ប្រទេស​បារាំង​កាលពី​ថ្ងៃអាទិត្យ​។​

​    ​ពួកគេ​កម្រ​បាន​ទៅលេង​នៅ​វិមាន Domaine Saint-Vincent របស់ខ្លួន​ណាស់ ហើយ​ឥឡូវ​បានដាក់​ផ្ទះ​ធំ​ដែលមាន​បន្ទប់​គេង​ចំនួន ៦ នេះ​នៅលើ​ទីផ្សារ​ក្នុងតម្លៃ​តែ ២,៤ លាន​ផោន​ប៉ុណ្ណោះ​។​

​    ​ការលក់​នេះ​ធ្វើឡើង បន្ទាប់ពី​អតីត​សមាជិក​ក្រុម Spice Girl ចំណាយ​ប្រាក់ ៥ លាន​ផោន​ជួសជុលផ្ទះ​សល់​ពី​សតវត្ស​ទី ១៩ ដើម្បីឱ្យ​ស៊ីគ្នា​ជាមួយនឹង​ម៉ូត​ដែល​នាង​ចង់បាន​។​

​    ​វិមាន Domaine Saint-Vicent ត្រូវបាន​ពួកគេ​ទិញយក​ក្នុងតម្លៃ ១,៥ លាន​ផោន​ក្នុង​ឆ្នាំ ២០០៣ និង​ជួសជុល​អស់ប្រាក់ ៥ លាន​ផោន​បន្ថែមទៀត​។​

​    ​ប៉ុន្ដែ​ឥឡូវ​ពួកគេ​បាន​លក់​ផ្ទះ​ប្រណិត​នេះ​ក្នុងតម្លៃ ២,៤ លាន​ផោន បើ​គិត​ទៅ​ខាត​ជាង ៤ លាន​ផោន​៕

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់