កូនរបស់លោក Rowan Atkinson (Mr. Bean) នឹងដើរតាមព្រះអង្គម្ចាស់ William និងព្រះនាង Harry បន្ទាប់ពីធានាបានកន្លែងមួយនៅសាលាបណ្ឌិត្យសភាពយោធា Sandhurst ដ៏មានកិត្យានុភាពនៅអង់គ្លេស។
លោក Ben Atkinson គឺជាកូនរបស់តារាកំប្លែងជនជាតិអង់គ្លេស Mr. Bean បានប្រកាសនៅលើ Facebook ថាគាត់នឹងមិនឈប់ហ្វឹកហាត់ទ័ពនោះទេ ខណៈដែលតារាចម្រៀង James Blunt និង អ្នកនិពន្ធរឿង 007 លោក Ian Fleming ក៏រៀននៅសាលានេះដែរ។
លោក Ben Atkinson នឹងចាប់ផ្ដើមរៀននៅបណ្ឌិត្យសភាយោធា Sandhurst នៅឆ្នាំក្រោយនេះហើយ បន្ទាប់ពីជាប់ការតេស្ដចិត្តសាស្ត្រនិងកាយសម្បទាយ៉ាងតឹងរ៉ឹង។
ឪពុករបស់លោកគឺជាតារាកំប្លែងល្បីល្បាញមួយរូប វ័យ ៦១ ឆ្នាំ បានសម្ដែងរឿងដំបូងរបស់ខ្លួនក្នុងចំណងជើងថា First World War ។ តារាកំប្លែងរូបនេះតាមការប៉ាន់ប្រមាណ គាត់រកបានចំណូលបាន ១០០ លានផោនក្នុងភាពជោគជ័យលើការសម្ដែងជាតួសម្ដែង Mr. Bean និង Johnny English របស់ខ្លួន៕
