adverise with khmeread 1

គាស់​រាល់ថ្ងៃ លើក​នេះ​កំពុង​ធ្វើ​សកម្មភាព​គាស់​ផ្ទះជួល ត្រូវ​ពលរដ្ឋ​ចាប់​ទាន់​!

​    ​ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​មក​ធ្វើ​សកម្មភាព​គាស់​បន្ទប់​ជួល​របស់​កម្មករ​រោងចក្រ​ទាំង​ព្រឹក​ត្រូវបាន​ប្រជាពលរដ្ឋ​តាម​ទាន់​ក៏បាន​ឃាត់ខ្លួន​ភ្លាមៗ​ពេលដែល​កំពុង​ធ្វើ​សកម្មភាព​កាលពី​វេលា​ម៉ោង​9​និង​20​នាទី​ព្រឹក​ថ្ងៃទី​15​ខែសីហា​ឆ្នាំ​2016​នេះ នៅ​ចំណុច​បន្ទប់​ជួល​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​    ​ប៉ូលិស​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ឃឹម សំណាង ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ភូមិ​អូ​ដឹ​ម សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ភូមិ​គ្រញូង ឃុំ​មុខងា ស្រុក​រមាសហែក ខេត្តស្វាយរៀង ដោយបាន​ជិះ​ម៉ូតូ​ម៉ាកវីវ៉ា​ព្រៃវែង 1C-9789 មក​ធ្វើ​សកម្មភាព​។​

​    ​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បានឱ្យដឹងថា ដំបូង​ពួកគាត់​បានឃើញ​ជនសង្ស័យ​ប្លែក​មុខ​ខាងលើ​ជិះ​ម៉ូតូ​មក​ឈប់​នៅ​ជិត​បន្ទប់​ជួល​ហើយក៏​បានធ្វើ​សកម្មភាព​គាស់​ផ្ទះ​តែម្តង ។ ភ្លាម​នោះបាន​ប្រជាពលរដ្ឋ​ចាប់បាន​ភ្លាមៗ​ប្រគល់ឱ្យ​សមត្ថកិច្ច​។​

​    ​ប្រជាពលរដ្ឋ​បាន​បន្តទៀតថា​នៅ​ម្តុំ​បន្ទប់​ជួល​នោះ​តែងតែមាន​ករណី​គាស់​ផ្ទះ​និង​បាត់​ម៉ូតូ​ញឹក​ណាស់​មិនដែល​ចាប់បាន​ម្តងណា​ទេ ទើបតែ​ពេលនេះ​ឃាត់​បាន​ជន​ខាង​សង្ស័យ​ពេល​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្តែង​។​

​    ​វត្ថុតាង​សម្ភារ​:​ដែល​សមត្ថកិច្ច​ដកហូត​រួមមាន​ម៉ូតូ​1​គ្រឿង​,​ទូរស័ព្ទ​2​គ្រឿង​និង​សម្ភារ​:​ធ្វើ​សកម្មភាព​មួយចំនួន​។​

​    ​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ប​ញ្ជូ​ល​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ចោមចៅ​ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​តុលាការ​៕​

adverise with khmeread

មតិយោបល់