adverise with khmeread 1

ប្រពន្ធ​ទ្រហ៊ោយំ​ក្រោយ​ប្តី​និង​កូនប្រុស​របស់ខ្លួន​លង់​ទឹក​ស្លាប់​ទាំង​២

​    ​សៀមរាប​៖ ស្ត្រី​ម្នាក់​បាន​យំ​បោក​ខ្លួន​ដោយសារ​ប្ដី​និង​កូន​បាន​លង់​ទឹកស្រះ​ស្លាប់​ទាំង​២​នាក់ ដោយ​ការស្លាប់​នេះ សាកសព​បាន​ឱប​ជាប់​គ្នា​។​

​    ​មន្ត្រីប៉ូលិស​បានឱ្យដឹង​ថា ហេតុការណ៍​នេះ​បានកើត​ឡើង នៅ​ល្ងាច​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៦ នៅក្នុង​ទឹកស្រះ​មួយ​មាន​ជម្រៅ​៤​ម៉ែត្រ ទំហំ​៤​គុណ​១៣​ម៉ែត្រ ស្ថិតនៅ​ខាងជើង ផ្ទះ​ជនរងគ្រោះ ប្រហែល​១៥០​ម៉ែត្រ ។ ដំបូង​ឪពុក​នាំ​កូន​ទៅ​ស្រោច​ដំណាំ​ដូង​ដែល​ទើបនឹង​ដាំ​ថ្មី​នៅ​ចំណុច​ផ្លូវលំ​គ្រួស​ក្រហម​ក្នុងភូមិ​ស្វាយ ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប​។​

​    ​មន្ត្រីប៉ូលិស​ស្រុក​ពួក​បន្តថា ជនរងគ្រោះ​ទី​១-​ឈ្មោះ ឈួន ដុល្លា ហៅ​ចិន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មានមុខ​របរ ជា​បុគ្គលិក​សណ្ឋាគារ​(​ឪពុក​) និង​ទី​២-​ឈ្មោះ ឆាង ឆៃ​ណា ភេទ​ប្រុស អាយុ​១២​ឆ្នាំ មុខរបរ​សិស្ស​(​កូន​)​។​

​    ​ប៉ូលិស​បន្ត​ទៀ​ថា ហេតុការណ៍​នេះ​ត្រូវបាន​គេ​ដឹង​តាមរយៈ​ក្មេងៗ​ឃ្វាលគោ ហើយដោយ​ឃើញបែបនេះ​ពួកគេ​ក៏បាន​រត់​ទៅប្រាប់​អ្នកភូមិ ដែល​នៅក្បែរ នោះ​ឲ្យ​ជួយសង្គ្រោះ​។ តែ​អកុសល​ឪពុក​និង​កូន​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​។​

​    ​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​បាន​សន្និដ្ឋានថា ប្រហែលជា​ឪពុក​រវល់​ស្រោច​ដំណាំ ហើយ​កូន​ទៅលេង​ទឹក​និង​លង់ទឹក​នៅពេលនោះ​។ បន្ទាប់មក ឪពុក​ទៅ​ជួយ​តែ​ជួយ មិនបាន​ទើប​បណ្ដាល​ឲ្យ​ស្លាប់​ទាំង​២​នាក់​តែម្តង ដោយ​សព​ទាំងពីរ​មាន​សភាព​ឱ្យ​គ្នា​ជាប់​៕​

adverise with khmeread

មតិយោបល់