adverise with khmeread 2

ចោរ​យួន​ឈ្មោះ "​ចៅ សុខ​" ត្រូវ​ប៉ូលិស​ចាប់ខ្លួន​តាម​ដីកា​តុលាការ​ពីបទ​ប្លន់​

​    ​ភ្នំពេញ​៖ បុរស​យួន​ម្នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​តាម​ដីកា​ពីបទ​ប្លន់​នៅ​ថ្ងៃទី ១៥​សីហា​ឆ្នាំ​២០១៦ ម៉ោង​៩​និង​៣០​នាទី​នេះ​នៅ​ចំណុច​នៅផ្ទះ​ជួល​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ​។​

​    ​ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ ធ្វើការ​ចាប់ខ្លួន​ជនល្មើស​ម្នាក់​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ ៣៩៣ ដ ច ន ចុះ​ថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ​២០១៦ ចេញ​ដោយ​លោក ឃី ឆៃ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះជួល​លក់​ទូរ​សព្ទ័​លេខ​៧៧ ផ្លូវ​៣៦៩ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ កាលពី​ថ្ងៃទី​១៨​មេសា​ឆ្នាំ​២០១៦​។​

​    ​ប៉ូលិស​បន្តថា ជនល្មើស​ឈ្មោះ​ចៅ យ៉ាំង​ច ហៅ ចៅ សុខ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​យួន​ស្នាក់នៅ​ផ្ទះជួល​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ មុខរបរ​កម្មក​សំណង់​។ ចាប់ខ្លួន​នៅ​ភូមិ​ជនល្មើស​ស្នាក់នៅ​ខាងលើ​។​

​    ​បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់