អត្តពលិកតំណាងឱ្យហ្សាម៉ាអ៊ីក Usain Bolt បានក្លាយទៅជាអត្តពលិកដំបូងគេដែលឈ្នះមាសអូឡាំពិកខាងរត់ចម្ងាយ ១០០ម៉ែត្រចំនួនបីលើក ដោយផ្តួលអត្តពលិករបស់អាមេរិក Justin Gatlin ដើម្បីឈ្នះមេដាយមាសនៅឯព្រឹត្តិការណ៍កីឡាអូឡាំពិក Rio 2016។
អត្តពលិកវ័យ ២៩ឆ្នាំរូបនេះបានបញ្ចប់ការរត់ក្នុងថេរវេលា ៩,៨១វិនាទីនៅក្នុងវគ្គផ្តាច់ព្រ័ត្រកីឡាអូឡាំពិករបស់គាត់ដើម្បីចម្លងភាពជោគជ័យរបស់គាត់ស្រដៀងគ្នាទៅនឹងព្រឹត្តិការណ៍ក្នុងទីក្រុងប៉េកាំងឆ្នាំ២០០៨ និងទីក្រុងឡុងដ៍ ២០១២។
Gatlin ដែលធ្លាប់ត្រូវបានហាមឃាត់ចំនួនពីរលើកចំពោះបទល្មើសប្រើសារធាតុហាមឃាត់នាពេលកន្លងមក បានបញ្ចប់ពីក្រោយ Bolt ដោយចាញ់តែ ០,០៨វិនាទីប៉ុណ្ណោះ ដោយទទួលបានមេដាយប្រាក់។
Bolt បាននិយាយថា "អ្នកខ្លះថាខ្ញុំអាចក្លាយជាមនុស្សអមតៈ។ នៅសល់មេដាយពីរទៀតត្រូវដណ្តើម។ ខ្ញុំអាចយកវាបាន។ អមតៈរបស់គេមែន"។
Andre de Grasse តំណាងឱ្យប្រទេសកាណាដាទទួលបានមេដាយសំរឹទ្ធិនៅក្នុងថេរវេលាល្អបំផុតរបស់ខ្លួន ៩,៩១វិនាទី៕
