adverise with khmeread Ad192065341editorial use on e1451846624893

Fan របស់ Chelsea ចុច​យក Mikel សម្រាប់​ពានរង្វាន់​បាល់​មាស​បា​ឡុង​ដ័​រ​

​    ​កីឡាករ Jonh Obi Mikel ចាប់ផ្តើម​មាន​ភាព​រីក​រាយ​ឡើងវិញ​ហើយ​។ ខ្សែបម្រើ​រូបនេះ​បាន​ជ្រកកោន​ក្រោម​ដំបូល​ជាមួយ​ក្រុម Chelsea អស់​ជាច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​ប៊ិះ​នឹង​ចាក​ចេញពី​តោ​ខៀវ ដោយសារតែ​លោក Jose Mourinho អតីត​អ្នកចាត់ការ​ទូទៅ​ក្រុម Chelsea ផ្តល់ឱកាស​ចូល​លេង​តិចតួច​ពេក​សម្រាប់​រូបគាត់​។​

​    ​រឿង​ទាំងនោះ​ត្រូវបាន​ផ្លាស់ប្តូរ​ក្រោយ​ការដឹកនាំ​របស់លោក Guus Hiddink ដោយ Mikel ឥឡូវ​អាច​ចៀស​ផុតពី​ការរុះរើ​ក្រុម​ដែល​គ្រោង​នឹងធ្វើ​ឡើង​ដោយ​លោក Mourinho និង​ថែមទាំង​បានធ្វើឱ្យ​អ្នកគាំទ្រ​ឈរ​ខាង​ខ្លួន​ទៀតផង​។ 

​    ​Fan របស់ Chelsea ថែមទាំង​បាន​ចុច​ឈ្មោះ Mikel សម្រាប់​ពានរង្វាន់​បាល់​មាស​បា​ឡុង​ដ័​រ (Ballon d'Or) ទៀតផង បន្ទាប់ពី​គាត់​បាន​បញ្ចេញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​ក្នុង​ជ័យជម្នះ​លើ​ក្រុម Crystal Palace ក្នុង​លទ្ធផល ៣-០ ដែល​ជួយ​រុញ​តោ​ខៀវ​ឡើង​ក្នុង​តារាង​ពិន្ទុ​សន្សឹមៗ​។     ​

​    ​ពិតជា​ធ្វើ​បានល្អ​មែន​។ ប្រហែល​នេះ​អាចជា​ការចាប់ផ្តើម​នៃ​អ្វីដែល​ពិសេស​មួយ​សម្រាប់​ខ្សែបម្រើ John Obi Mikel ផង​ក៏​មិនដឹង​?

adverise with khmeread

មតិយោបល់