ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួននៅវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ពីបទរក្សាទុកសារធាតុញៀនខុសច្បាប់នៅចំណុចម្តុំផ្ទះសំណាក់ស្ទឹងលាភ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ វង្ស សុវណ្ណារី អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅសង្កាត់ផ្សារធំថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប៉ូលិសបានធ្វើការត្រួតពិនិត្យរកឃើញថ្នាំញៀនចំនួន១២កញ្ចប់តូច។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាំងត្រូវបានកម្លាំងប៉ូលិសប៉ុស្តិ៍រកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕
