adverise with khmeread 13987877 275778936136560 48522925 o

ជនល្មើស​៣​នាក់​ព្រួត​វាយ​បុរស​៣​នាក់​របួសធ្ងន់​នៅ​ផ្សារ​ស្នួល​

    ក្រចេះ ៖ មាន​ករណី​ក្រុម​ជនដៃដល់​មិន​ស្គាល់​អត្តសញ្ញាណ​៣​នាក់​ប្រើ​ហិង្សា​ដោយ​ចេតនា ធ្វើ​សកម្មភាព​វាយ​ទៅ លើ​ជនរងគ្រោះ​៣​នាក់​បណ្តាលឱ្យ​របួសធ្ងន់​ធ្ង​រ​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច ផ្សារ​ស្នួល ភូមិ​ក្បាល​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ដោយ​មិនទាន់​ដឹង​ពី​មូលហេតុ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ចំនួន​៣​នាក់​គឺ ១.​ឈ្មោះ មឿង ភ័​ក្ត្រា ភេទប្រុស អាយុ​២១​ឆ្នាំ រស់នៅ ភូមិឃ្សឹ​ម​ក្រៅ ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ, ២.​ឈ្មោះ អ៊ុក វិសាល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង៣.​ឈ្មោះ សយ ភា​រ័ត្ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ អ្នក​ទាំង​០២ រស់នៅ​ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ។​

    ប៉ូលិស​បន្តថា បន្ទាប់ពី​ក្រុម​ជនល្មើស​វាយ​មកលើ​ជនរងគ្រោះ​បណ្តាលឱ្យ​របួសធ្ងន់ សមត្ថកិច្ច​បាន​ហៅរ​ថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្តក្រចេះ។ ដោយឡែក​ពេលធ្វើ សកម្មភាព​រួច​ជនល្មើស​មាន​តម្រុយ​បាន​បន្សល់ទុក​ម៉ូតូ​២ គ្រឿង​ម៉ាក​ឌ្រី​ម​សង ពណ៌​ខ្មៅ​ចំនួន ០១​គ្រឿង​និង​ម៉ាក់ ស៊ឺ​រូស​ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ​១​គ្រឿង​។​

    បច្ចុប្បន្ន​កម្លាំង​ប៉ូលិស​កំពុង​បន្ត​ស្រាវជ្រាវ​រកមុខ​សញ្ញា​តា​មរយៈ​ម៉ូតូ​របស់​ជនល្មើស​បន្សល់​ទុក តាម​នីតិវិធី៕


 

adverise with khmeread

មតិយោបល់