1

អគ្គនាយករង​ក្រសួង​សេដ្ឋកិច្ច​ប្រឈមមុខ​នឹង​ច្បាប់​ចរាចរណ៍​ថ្មី​បន្ទាប់ពី​បើក រថយន្ត​ឡិច​ស៊ី​ស ​RX330 ​ស្លាក​លេខ​រដ្ឋ​បើក​បុក​ម៉ូតូ​ពីក្រោយ​ស្លាប់ បុរស​ម្នាក់​ហើយ​រថយន្ត​បង្ក​ក្រឡាប់​ផ្ងារ​កង់

    ភ្នំពេញ ៖ អគ្គនាយករង​ក្រសួង​សេដ្ឋកិច្ច​ម្នាក់​អាច​ប្រឈមមុខ​នឹង​ច្បាប់​ចរាចរណ៍​ថ្មី​បន្ទាប់ពី​បើក រថយន្ត​ឡិច​ស៊ីស ​RX330 ​ស្លាក​លេខ​រដ្ឋ​បើក​បុក​ម៉ូតូ​ពីក្រោយ​ស្លាប់ បុរស​ម្នាក់​ហើយ​រថយន្ត​បង្ក​ក្រឡាប់​ផ្ងារ​កង់។ លោក​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ខណៈ​មាន​វត្តមាន​នៅក្នុង​រថ​យន្ត។​

    ប៉ូលិស​និយាយថា ម្ចាស់​រថយន្ត​ឡិចស៊ី​ស​ RX330​ ឈ្មោះ ​អូន ប៊ុន​ហាក់ អាយុ​៥២​ឆ្នាំ ​មុខរបរ​ជា​អគ្គនាយករង ក្រសួង​សេដ្ឋកិច្ច​និង​ហិញ្ញ​វត្ថុ ស្នាក់​នៅផ្ទះ​លេខ​៨១​បេ ផ្លូវ​១១៨ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក។ ប៉ុន្តែ​បើតាម​មន្ត្រីប៉ូលិស​បញ្ជាក់ថា លោក ​អូន ប៊ុន​ហាក់ ​មិនមែនជា​អ្នកបើករថយន្ត​នោះទេ គឺមាន​តៃ​កង​របស់គាត់​ជា​អ្នកបើក តែ​បាន​រត់​គេចខ្លួនបាត់​ហើយ។​

    គួររំលឹកថា រថយន្ត​ឡិច​ស៊ី​ស​មួយគ្រឿង​បាន​បើកបរ​ដោយ​បុរស​ស្រវឹងស្រា​ម្នាក់ ក្នុង​ល្បឿន​លឿន ហើយ​ជ្រុល​ទៅបុក​ម៉ូតូ​ពីក្រោយ​ពេញ​មួយ​ទំហឹង បណ្តាលឱ្យ​បុរស​ជា​ម្ចាស់​ម៉ូតូ​ស្លាប់​ភ្លាម ហើយ​រថយន្ត​បង្ក​បាន​ក្រឡាប់​ធ្លាក់​ពីលើ​ផ្លូវ​ផ្ងារ​កង់​ច្រងាង​ឡើងលើ។​

    គ្រោះថ្នាក់់​ចរាចរណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៦ ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៧​មករា ក្នុងភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ អៀម  ត្រា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មានមុខរ​បរជា​អ្នក​រើស​អេតចាយ ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​បាន​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ និង​មាន​ស្រុកកំណើត​នៅ​ខេត្តកំពត។​

    បើតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​បុរសរងគ្រោះ​ខាងលើ​បាន​ជិះ​ម៉ូតូ​កញ្ចាស់​ហើយគ្នា​ស្លាក​លេខ ក្នុងទិសដៅ​ពី​លិចទៅ​កើត តាម​បណ្ដោយ​ផ្លូវ​ទំនប់​៧​មករា​។​

    ខណៈ​មកដល់​ចំណុចកើតហេតុ ក៏​ស្រាប់តែ​មា​រន​ថយ​ន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស​ RX330 ពណ៌​ស្ករ ពាក់​ស្លាក​លេខ រដ្ឋ​10 2.0288 បាន​បើកបរ​ក្នុងទិសដៅ​ស្របគ្នា​ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​ទៅបុក​ម៉ូតូ​រងគ្រោះ​ចំ​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឱ្យ​បុរស​ម្ចាស់​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ។​

    រីឯ​រថយន្ត​បង្ក​ដោយសារ​មិនទាន់​អស់​ល្បឿន​ក៏​ជ្រុល​ចង្កូត​ទៅបុក​រនាំង​ថ្ម​បាក់​ធា្ល​ក់​ពីលើ​ផ្លូវ​ក្រឡាប់​ផ្ងារ​កង់ តែ​សំណាងល្អ​អ្នកបើក​ថ​យន្ត​បង្ក មិន​គ្រោះថ្នាក់​ដល់​ជីវិត​ខ្លួនឯង​។​

    បន្ទាប់ពី​កើតហេតុ​រួច​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែងកើតហេតុ​និង​បាន​ឃាត់ខ្លួន​ម្ចាស់​រថយន្ត​បង្ក​យកមក​កាន់​ខណ្ឌដង្កោ ដើម្បី​សួរនាំ​ចាត់ការ​តាម​នីតិវិធី​។​

    ក្រោយមក សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​និង​ម៉ូតូ​ទៅ​រក្សា​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។ រីឯ​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ រួច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

មតិយោបល់